ប្លន់ញាប់ពេក អធិការខណ្ឌដង្កោ ឆ្លើយយករួចខ្លួនថា បទល្មើស លើកនេះ នៅខេត្តកណ្តាលតើ

1 ខែ មុន 210 តូ សុផល

ភ្នំពេញ​ ៖ ដោយសារតែបទល្មេីសកាប់ប្លន់​ វាយប្លន់​ ស្នាក់ប្លន់​ ធាក់ឲ្យដួលប្លន់​ ភ្ជង់ប្លន់​ កើតឡើង ក្នុងមូលដ្ឋានទឹកដីខណ្ឌដង្កោ​ ញឹកញាប់ពេក​ ឬយ៉ាងណា​ ខណៈដែលក្រុមចោរប្លន់យកម៉ូតូបានសម្រេចក្នុងទឹកដី​សង្កាត់រលួស​ ខណ្ឌដង្កោ​ បែរជាលោក​ ជឹម​ ស៊ីថា​ ប្រាប់​ថា​ នៅ​ឃុំកើប​ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្តាល​ទៅវិញ ចំណែកឯជនរងគ្រោះជាម្ចាស់ម៉ូតូបានប្រាប់អោយដឹងតាមទូរស័ព្ទថា បានទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយ​ នៅប៉ុស្តិ៍រដ្ឋបាលរលួស​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ។

គួរបញ្ជាក់ថា​ កាលពី​វេលាម៉ោង​០០:១៥នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃចន្ទ​ ទី១៣ ខែឧសភា​ ឆ្នាំ២០១៩ នៅចំណុចខាងត្បួងរង្វង់មូលដីក្រហម (ឬរង្វង់មូលស្ត្រីកាន់កួរស្រូវ) ប្រហែល១គីឡូម៉ែត្រ​ នៅលេីកំណាត់ផ្លូវជាតិលេខ២​ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ មានករណីកាប់ប្លន់ម៉ូផមួយបានកេីតឡើង​បុរសម្នាក់​ខ្ចីម៉ូតូគេទៅហូបការមិត្តភ័ក្ត​ រួចបន្តចូលខារ៉ាអូខេ​ទៀត លុះពេលត្រលប់មកវិញបានពាក់កន្លែងកណ្ដាលផ្លូវ​ ស្រាប់តែលេចមុខក្រុមចោរប្លន់ មានគ្នា៦នាក់​ ជិះម៉ូតូ៣គ្រឿង​ ប្រដាប់ដោយដាវ​ បាននាំគ្នាធ្វើសកម្មភាព​ ស្ទាក់ប្លន់យកម៉ូតូ​ តែជនរងគ្រោះ​ផ្ដួលម៉ូតូកាន់សោរួច​ ទេីបត្រូវបានក្រុមជនសង្ស័យ​ កាប់ជាច្រើនដាវ​ រួចដណ្ដើមយកសោ រួចជិះម៉ូតូចេញទៅបាត់​ស្រមោល​ បន្សល់ទុកជនរងគ្រោះរងរបួសសុះខ្លួនប្រាណ​ តែសំណាងនៅសល់ទូរស័ព្ទទាក់ទងមកប្រាប់ម្ចាស់ម៉ូតូ​ ឲ្យមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យជ័យជំនះ​ និងរាយការណ៍ផ្សាយសម្លេងតាមវិទ្យុABCផងដែរ។

ជនរងគ្រោះឈ្មោះ សិន​ អាយុប្រហែល​៣០ឆ្នាំជាង​ ជាងផ្សារដែក ស្នាក់នៅការដ្ឋាន ម្ដុំរង្វង់មូលគួរស្រូវ​ មានស្រុកកំណើត​នៅម្ដុំផ្សារ​ស័ង្កសី​ ខេត្តកំពង់ស្ពឺ។ ចំណែកឯម៉ូតូដែលជនរងគ្រោះខ្ចីគេជិះហេីយត្រូវបានចោរប្លន់យកទៅបាត់នោះ​ ម៉ាក​ហុងដាឌ្រីម​ (Honda​ Dream​) ពណ៍ខ្មៅ ស៊េរីឆ្នាំ​២០១៨ ពាក់ស្លាកលេខភ្នំពេញ​ 1HA-2052 ។

បេីតាមសម្ដីបុរសម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ថា​ នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង​ បានខ្ចីម៉ូតូរបស់ខ្លួនទៅញាំការមិត្តភ័ក្ត​ នៅម្ដុំក្បាលថ្នល់ ហើយពេលញាំការរួច ជនរងគ្រោះ​បានបន្តចូល​ខារ៉ាអូខេ​មួយកន្លែងទៀត​ លុះមកជិតដល់វេលាម៉ោងកេីតហេតុខាងលើ ជនរងគ្រោះ​បានចេញពីខារ៉ាអូខេវិញ បានជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង​ លុះមកជិតដល់ចំណុចកេីតហេតុខាងលេី​ ស្រាប់តែលេចមុខក្រុមចោរប្លន់ មានគ្នា៦នាក់​ ជិះម៉ូតូ៣គ្រឿង​ (មិនចាំម៉ាក​) ប្រដាប់ដោយដាវ​ បាននាំគ្នាធ្វើសកម្មភាព​ ស្ទាក់ប្លន់យកម៉ូតូ​ តែជនរងគ្រោះ​ផ្ដួលម៉ូតូកាន់សោរួច​ ទើបត្រូវបានក្រុមជនសង្ស័យ​ ដេញកាប់ជាច្រើនដាវ​ រួចដណ្ដើមយកសោ រួចជិះម៉ូតូចេញទៅបាត់​ស្រមោល​ បន្សល់ទុកជនរងគ្រោះរងរបួសសុះខ្លួនប្រាណ​ តែសំណាងនៅសល់ទូរស័ព្ទទាក់ទងមកប្រាប់ម្ចាស់ម៉ូតូ​ ឲ្យទៅជួយគាត់ផង​ ព្រោះគាត់រងរបួសហើយ​ បានព្យាយាមដើរទៅកន្លែងស្នាក់នៅរហូតអស់កម្លាំងដេីរលែងរួចហើយ​។ បន្ទាប់មកម្ចាស់ម៉ូតូក៏បានរាយការណ៍រាយការណ៍ផ្សាយសម្លេងតាមវិទ្យុABCផងដែរ ហើយប្រញាប់ប្រញាល់ដាស់មិត្តភ័ក្កិដែលជាអ្នកធ្វើការជាមួយជិះម៉ូតូចេញមករកជនរងគ្រោះ ហេីយដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះផងដែរ។

សូមបញ្ជាក់ផងដែរថាហេតុការណ៍នេះគឺបានមកពីការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ពានថ្មបានមកដល់មន្ទីរពេទ្យជ័យជំនះដើម្បីធ្វើការសាកសួរជនរងគ្រោះផងដែរ ។ ក្រោយពីសាកសួរជនរងគ្រោះរួចសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងកើតហេតុ​នោះស្ថិតក្នុងសង្កាត់រលួសទេ មិនមែនស្ថិតក្នុងសង្កាត់ស្ពានថ្មនោះទេ ទើបលោកនាយប៉ុស្តិ៍នគរបាលស្ពានថ្ម បានរាយការណ៍បន្តទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរលួសបានដឹងព័ត៌មាននេះផងដែរ​។

តែយ៉ាងណាមិញ​ ហេតុការណ៍កាប់ប្លន់នេះ​ ធ្វើឲ្យក្រុមអ្នកសារព័ត៌មាន ចង់ដឹងកាន់តែច្បាស់​ ទេីបផ្ញេីសារទាក់ទងសាកសួរលោកអធិការខណ្ឌដង្កោ​ តាមរយះ Whatapp ហើយ​ ដោយលោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានឆ្លេីយប្រាប់ក្រុមអ្នកសារព័ត៌មាន​វិញថា “លោកបានអោយកម្លាំងប៉ុស្តិ៍និងជំនាញ​ ចុះទៅដល់កន្លែងកេីតហេតុហើយ​ គឺទឹកដី​ ឃុំកេីប​ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្តាល​”​។ តេីនេះដោយសារតែបទល្មើសកាប់ប្លន់​ វាយប្លន់​ ស្ទាក់ប្លន់​ ធាក់ឲ្យដួលប្លន់​ ភ្ជង់ប្លន់​ កើតឡើង ក្នុងមូលដ្ឋានទឹកដីខណ្ឌដង្កោ​ ញឹកញាប់ពេក​ ឬយ៉ាងណា? ខណៈដែលមិត្តភ័ក្តជនរងគ្រោះជាម្ចាស់ម៉ូតូបានប្រាប់អោយដឹងតាមទូរស័ព្ទថា បានទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយ​ នៅប៉ុស្តិ៍រដ្ឋបាលរលួស​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ចំណែកឯជនរងគ្រោះ​គ្រូពេទ្យ​បានអនុញាតិអោយ​ត្រលប់ទៅសម្រាកនៅផ្ទះផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!