ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអាវុធហត្ថក្រុងបាត់ដំបងចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង

6 ខែ មុន 52 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាត់ដំបង ស្ទាក់ចាប់រថយន្តដឹកឈើគ្មានច្បាប់អនុញ្ញាតមួយគ្រឿងចំណុចភូមិចំការសំរោង ក្រុងបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ករណីដឹកឈើនេះមានជនសង្ស័យចំនួន២នាក់ឈ្មោះ៖ទី១-ខៀវ ពន្លឺ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ មានទីលំនៅក្នុងភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ទី២-ឈ្មោះ ហៀប ង៉ា ភេទប្រុស អសយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិដា ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានឈើនាងនួន ១២សន្លឹក ស្មើនឹង០,៥៥១ ម៉ែត្រគីប និងឈើបេង ៩សន្លឹក ស្មើ០,៥១១ ម៉ែត្រគីបរួមទាំងរថយន្តមួយគ្រឿងផងដែរ។

ដោយឡែកនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយជំនាញខណ្ឌរដ្ឋបាលព្រៃឈើដើម្បីបន្តចាត់ការទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ