ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ!

1 ខែ មុន 30 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ដែលជាចោរឆ្លៀតឳកាសពួនស្ទាក់ប្លន់ប្រជាពលរដ្ឋនៅកន្លែងស្ងាត់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ករណីនេះកើតឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១:១៥នាទី នៅចំណុច ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្ករហេតុ ដោយជនសង្ស័យ ០១នាក់ ឈ្មោះ ជា ចាន់ចាំ ភេទប្រុស អាយុ ៣០ឆ្នាំ បានធ្វើសកម្មភាពពួនស្ទាក់ និងយកដុំថ្មគប់ ទៅលើប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅកន្លែងងងឺតស្ងាត់ ចំណុច ខាងលើ ដើម្បីប្លន់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋ តែត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃើញ បានឃាត់ខ្លួនយកមក ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញ រូបគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេបានអង្គុយផឹកស្រានៅកន្លែងស្ងាត់ក្បែរផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្នុងគោលបំណងចាំស្ទាក់ផ្លូវ និងគប់ដុំថ្មទៅលើប្រជាពលរដ្ឋ ឆ្លងកាត់នៅទីនោះ ដែលជាកន្លែងស្ងាត់ ដើម្បីប្លន់យកទ្រព្យសម្បត្តិមានតម្លៃ បន្ទាប់មក ក៏មានក្មេងប្រុសម្នាក់ អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូ ម៉ាក ស៊ូម័រអិច ឆ្លងកាត់ទីស្ងាត់ដែលរូបគេ កំពុងពួនស្ទាក់ ភ្លាមនោះ រូបគេបានយកដុំថ្មដែលបានត្រៀមទុកស្រេច គប់ទៅលើក្មេងប្រុសនោះ តែមិនត្រូវ ស្របពេលនោះមានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ល្បាតឃើញ បានឃាត់ខ្លួនរូបគេ តែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!