ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំប្រតិភូ​ ទៅប្រទេសចិន ដើម្បីសិក្សាស្វែងយល់បច្ចេកវិទ្យាទំនើប​ ជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ និង​បង្រ្កាបបទល្មើសផ្សេង

1 ខែ មុន 95 តូ សុផល

សាធារណរដ្ឋប្រជាមានិតចិន៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានដឹកនាំប្រតិភូ​ ទៅសិក្សាស្វែងយល់បច្ចេកវិទ្យាទំនើប​ ដើម្បីជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ និង​បង្រ្កាបបទល្មើសនៅក្នុងរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៩​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត  និងប្រតិភូ​ បានមកដល់ក្រុមហ៊ុនបំពាក់កាមារ៉ាសុវត្ថិភាពតាមដងផ្លូវ​ ហើយបន្ទាប់ពីធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ​ ឃើញថាកាមារ៉ាសុវត្ថិបច្ចេកវិទ្យាចុងក្រោយៗ​ មានប្រយោជន៍យ៉ាងច្រើនសម្រាប់សមត្ថកិច្ច​ ដូចជា​ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍​ កាមារ៉ាសុវត្ថិភាពអាចវិភាគជនបង្កថាតើពាក់អាវពណ៌អី​ ឡានពណ៌អី​ ស្លាកលេខ សក់ពណ៌អីជាដើម​ ហើយនៅពេលបំពាក់កាមារ៉ាច្រើន​ យើងនឹងកាត់បន្ថយមនុស្សធ្វើការតាមដងផ្លូវ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត  បានចាប់អារម្មណ៍ លើកាមារ៉ាសុវត្ថិភាពដែលអាចថត​បានចម្ងាយ១០គីឡូម៉ែត​ ហើយបើយើងបំពាក់នៅរាជធានីភ្នំពេញ​ វានឹងមានប្រយោជន៍សម្រាប់ដឹងហេតុការណ៍បានទាន់ហេតុការណ៍។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត  បន្តថា គ្រាន់តែខេត្តស៊ីនជិនមួយ​ បានបំពាក់កាមារ៉ាសុវត្ថិភាពជាង១លានគ្រឿង​ ហើយប្រជាជននៅខេត្តនេះ​ មានជាង២០លាននាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!