ព្រឹតិ្តការណ៍ថ្មីៗ

បែកមុខ ខូចសម្រស់អស់!

5 ខែ មុន 27 តូ សុផល

ភ្នំពេញ  ៖ រថយន្តទំនើបម៉ាកហ៊ីយ៉ាន់ដាយ H-1 មួយគ្រឿង បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់១ផ្ទាំង ឯរថយន្តខ្ទេចផ្នែកខាងមុខជាខ្លាំង ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្តបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ H-1 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ សៀមរាប 2C-0618 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់១ផ្ទាំង និងធ្វើឲ្យរថយន្តបង្កដាច់កាឡេកង់មុខ និងកាងផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបណ្ដាលឲ្យតៃកុង និងអ្នកណាម្នាក់រងរបួសនោះឡើយ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានរ៉ឺយ៉ែរថយន្តថយក្រោយមកចិញ្ចើមផ្លូវ ហើយគេចខ្លួនបាត់ ដោយមិនស្គាល់ថា ជាជនជាតិបរទេស ឬជាជនជាតិខ្មែរនោះទេ ។

ចំណែករថយន្តបង្ក ត្រូវសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកេង១  និងសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌចំការមន ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកវាស់វែង  និងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំស្រាវជ្រាវរក ម្ចាស់រថយន្តអោយចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ