ព្រឹតិ្តការណ៍ថ្មីៗ

ចិនវៀតណាម ប្រុសស្រី៣នាក់ ភ្ជង់ប្លន់ទូរស័ព្ទ IPhone 6&7 ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

3 ខែ មុន 173 តូ សុផល

ស្វាយរៀង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោសនាវេលាម៉ោង ០០និង២៥នាទីរំលងអធ្រាត្រ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនបង្កមានឈ្មោះ គ័រ ជឺម៉ក អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកកាស៊ីណូឡឺម៉ាកាវ មានទីលំនៅខេត្ត ហ៉ឺម៉ី ប្រទេសចិន យកកូនកាំបិតភ្ជង់គំរាមជនរងគ្រោះ ក្នុងបន្ទប់ រួចយកទូរស័ព្ទម៉ាក IPhone 6s របស់ជនរងគ្រោះ និងគូកន ២នាក់ទៀត

១-ឈ្មោះ យ៉ ធីហ្វឿងអែម ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ ឃុំឡុងវ៉ា ស្រុកបិនដាយ ខេត្តបេនចែ ប្រទេសវៀតណាម។

២-ឈ្មោះ ហ្វាម ធីលៀង ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិវិនហា ឃុំឡាក់វើយ ស្រុកជីតូង ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាពយកទូរស័ព្ទម៉ាក IPhone7 ពណ៌ទឹកមាស (រកឃើញវិញ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសុំណុំរឿងចាត់ការបន្ត ទៅតាមនីនិវិធីនៃច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!