ព្រឹតិ្តការណ៍ថ្មីៗ

ស្រាយគំនុំ៣ឆ្នាំ ស៊កកាណុង AK47 ផ្តាច់ជីវិត

1 ខែ មុន 390 តូ សុផល

មណ្ឌលគិរី៖ ដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ

ឯកឧត្តមគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត​,​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង១៥នាទីរសៀល កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ​ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា បានធ្វើការស្រាវជ្រាវ បង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីឃាតកម្មដោយគ្រោងទុកជាមុន ដែលប្រព្រឹត្តឡើងនៅភូមិរយ៉ង់ឃ្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០១៩​ វេលាម៉ោង២០​ និង​១៥​នាទី​ ជនសង្ស័យឈ្មោះ ណន​ ម៉ៅ​ ភេទប្រុស​ អាយុ ៤២ឆ្នាំ​ ជនជាតិ​ ព្នង​ មានទីលំនៅ​ភូមិឃុំកើតហេតុ ​។

នៅចំពោះមុខសមត្ថកិច្ច​យើង ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ ព្យុច​ ផុស​ ភេទប្រុស​ អាយុ ៣៩​ឆ្នាំ​យ៉ាងពិតប្រាកដមែន​ ដោយសាខ្លួនមានគំនុំបីឆ្នាំមកហើយ​ រឿងទំនាស់វិវាទដីធ្លី​ និងចោទប្រកាន់ជនរងគ្រោះរឿង​អាបធ្មប់​ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​ខេត្ត ចាត់ការតាមនីតិវិធី​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!