ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនយុវជន៦នាក់ ក្រោយពីចាប់ធ្វើតេសទឹកនោម មានផ្ទុកសារធាតុញៀន

2 ខែ មុន 13 តូ សុផល

ភ្នំពេញ៖ យុវជន៦នាក់ត្រូវកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខសហការណ៍ជាមួយប៉ុស្តិ៍នគរ
បាលរដ្ឋបាលអូរបែកក្អមឃាត់ខ្លួនក្រោយពីសង្ស័យហៅត្រួតពិនិត្យនិងយកមកធ្វើតេសទឹកនោមមានផ្ទុកនូវសារធាតុញៀន។កាលពីម៉ោង០០និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១២ ឧសភា ២០១៩នៅផ្លូវណតប៊្រិត៍ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែន
សុខ។

ជនសង្ស័យ

ទី១ ឈ្មោះ តេង ដាវិត អាយុ១៨ឆ្នាំ

ទី២ ឈ្មោះ សន កុម្ភះ អាយុ១៧ឆ្នាំ

ទី៣ ឈ្មោះ លី ភារុណ អាយុ ២១ឆ្នាំ

ទី៤ ឈ្មោះ សាន រ៉ាវុធ អាយុ ១៧ឆ្នាំ

ទី៥ ឈ្មោះ ឌៀច សារ៉ា អាយុ១៨ឆ្នាំ

ទី៦ឈ្មោះ ស៊ឹម ចាន់ទ្រា អាយុ១៩ឆ្នាំ(ទាំង៦នាក់មានមុខរបរតែងរោងការនិងស្នាក់នៅភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ២ខណ្ឌមានជ័យ)។

សមត្ថកិច្ចបានឲ្យដឹងថាមុនឃាត់ខ្លួនក្រុមខាងលើខណះដែលកម្លាំងអត្តរាគមន៍ខណ្ឌសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមធ្វើការ ល្បាតក្នុងមូលដ្ឋានបាន
ឃើញក្រុមសង្ស័យជិះម៉ូតូ០២គ្រឿងមួយម៉ាកហុងដាសេ១២៥ពណ៌ខ្មៅសេរី២០១៨អត់មានពាក់ស្លាកលេខ និងមួយគ្រឿងទៀតម៉ាកហុដាBEAT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GN-
5077 ឌុបគ្នាដោយសង្ស័យក៍ហៅត្រួតពិនិត្យនិងយកមកពិនិត្យទឹកនោមរកសារធាតុញៀនក្រោយពិនិត្យឃើញថា ក្នុងទឹកនោម ជនសង្ស័យទាំង៦នាក់មានផ្ទុកសារធាតុញៀនក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនទាំង៦នាក់ខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!