ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិន បើករថយន្តបុកក្បាលនាគទ្រូងផ្លូវ បាក់និងបែកអស់៧កង់ រថយន្តក្រឡាប់ផ្ងារជើង

4 ខែ មុន 29 តូ សុផល

ភ្នំពេញ ៖ កន្លងមកទ្រូងផ្លូវ បាក់តិចតួចទេដោយសាររថយន្តបើកបុក តែសម្រាប់លើកនេះ ក្បាលនាគ ទ្រូវផ្លូវ បាក់និងបែកអស់រហូតដល់ទៅ៧កង់បន្ទាប់ពីជនជាតិចិន បើករថយន្តកាមរីបាឡែនមួយគ្រឿងបោះពួយ បោលបុក ហើយរថយន្តក្រឡាប់ផ្ងារជើងឡើងលើ រងរបួសម្នាក់ដំណំ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូសហព័ន្ធរុស្សី មុខព្រលានយន្តហោះពោធិចិនតុង ទល់មុខក្លោងទ្វារវត្តតាំងកសាង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ក ប៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-0739 បើកបដោយជនជាតិចិន ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកល្បឿនលឿន មិនចាញ់យន្តហោះ បោះពួយពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ដល់ចំណុចកើតហេតុ បោលបុក ក្បាលនាគ ទ្រូងផ្លូវ បណ្តាលឲ្យបាក់ ប្រេះ បែក ទាំងក្បាលនាគសរុបអស់៧កង់ រថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើ អ្នកបើកបរ រងរបួសដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ រួចស្ទូចយករថយន្តបង្ក និងអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ