ព្រឹតិ្តការណ៍ថ្មីៗ

លោក​ ឃឹម​ ស៊ុនសូដា អភិបាលខណ្ឌកំបូល ដាក់គ្រឿងចក្រ ស្តារប្រឡាយ អមសងខាងផ្លូវជាតិលេខ៤

6 ខែ មុន 84 តូ សុផល

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងរដូវវស្សាឈានចូលមកដល់នាពេលខាងមុខនេះ

រដ្ឋបាលខណ្ឌកំបូល ក្រោមការចង្អុរបង្ហាញពី ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ​ ៩កើត​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០១៩​  លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​នៃគណៈអភិបាលខណ្ឌកំបូល​ ដឹកនាំ​មន្ត្រីពាក់ព័ន្ធ​ ចុះស្តារប្រឡាយអមសងខាងផ្លូវជាតិលេខ៤​ ចន្លោះ​ ជាប់របងតំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ ដល់ជាប់របងបុរីសែនមនោរម្យ​​​ ដែលមានប្រវែង​សរុប ៤.០០០ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ​ ចំនួន៣គ្រឿង​ និងឡានដឹកភក់​ សំណល់​ចំនួន​ ៦គ្រឿង​។

លោក​ ឃឹម​ ស៊ុនសូដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ការបោះចោលសម្រាម គ្រប់ប្រភេទ ចូលលូ ចូលប្រឡាយ ដែលនាំបង្កើតជាឧបសគ្គដល់ផ្លូវបង្ហូរទឹក និងប៉ះពាល់ដល់បរិស្ថាន និងសោភណភាពទីក្រុងយើង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ