ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋក្រីក្រចំនួន១២៥គ្រួសារ ក្នុងសង្កាត់ចោមចៅ៣ អនុញាតិឲ្យធ្វើប័ណ្ណសមធម៌

7 ខែ មុន 17 តូ សុផល

ភ្នំពេញ ៖ ដោយមើលឃើញរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយដើម្បីកាត់បន្ថយភាពក្រីក្រ ពលរដ្ឋចំនួន១២៥គ្រួសារក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ អនុញាតិឲ្យធ្វើប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) សម្រាប់ប្រើការ ពិនិត្យ ពិគ្រោះ ព្យាបាលនៅមន្ទីរពេទ្យដោយឥតគិតថ្លៃ ។

ការចុះឈ្មោះធ្វើប័ណ្ណសមធម៌ របស់ពលរដ្ឋ ក្នុងសង្កាត់ចោមចៅ៣ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ បានឲ្យដឹងថា ក្នុងមូលដ្ឋានរបស់លោក ពលរដ្ឋត្រូវមកចុះឈ្មោះ ធ្វើប័ណ្ណសមធម៌នៅពេលនេះ មានចំនួន១២៥គ្រួសារ គិតជាចំនួន២៨១នាក់ ទាំងចាស់ទាំងក្មេង មកពី១៤ភូមិក្នុងសង្កាត់ចោមចៅ៣ ។

លោកចៅសង្កាត់បន្តទៀតថា ដោយមើលឃើញរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ក្នុងមូលដ្ឋាន និងដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាយថវិការ របស់ពលរដ្ឋ ក្រីក្រ ចាស់ជរា រដ្ឋាភិបាលអនុញាតិ ឲ្យពលរដ្ឋក្រីក្រ ប្រើប្រាស់ប័ណ្ណសមធម៌ ងាយស្រួល ក្នុងការចូលពិនិត្យ ពិគ្រោះ ព្យាបាល នៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ និងសម្រួលក្នុងកិច្ចការងារ មួយចំនួនដែលអាចធ្វើទៅបាន ។

សកម្មភាពធ្វើប័ណ្ណសមធម៌ ក្នុងសង្កាត់ចោមចៅ៣ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីមន្ទីសង្គមកិច្ច អាជ្ញាធរខណ្ឌ អាជ្ញាធរសង្កាត់ចោមចៅ៣ ។

ពលរដ្ឋមួយរួម ជួសមុខឲ្យពលរដ្ឋច្រើននាក់ទៀតក្នុងវត្តមាន កម្មវិធីខាងលើ បានថ្លែងអំណរគុណ ដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ ដល់ពលរដ្ឋក្រីក្រដូចពួកគាត់ អាចប្រើប្រាស់ប័ណ្ឌសមធម៌ សម្រាប់ប្រើក្នុងកិច្ចការងារចំបាច់មួយចំនួន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ