ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តធុនយក្ស ២គ្រឿងបុកគ្នាដូចរន្ទះ លើផ្លូវហាណូយ ខ្ទាតទៅបុកចូលរបងផ្ទះ និងបាក់បង្គោលភ្លើង

4 ខែ មុន 54 តូ សុផល

ភ្នំពេញ ៖ រថយន្តធុនយក្ស២គ្រឿង មួយគ្រឿងដឹកដែក មួយគ្រឿងដឹកទំនិញ បើកបុកគ្នាត្រង់ចំណុចផ្លូវកែងតាមផ្លូវហាណូយ កែងផ្លូវសម្តេចជាសុីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មួយគ្រឿងខ្ទាតបុកចូលរបងផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច បាក់ទាំងបង្គោលភ្លើងមួយដើមរាបដល់ដី ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A- 2592 ដឹកដែក បើកល្បឿនលឿន ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេច ជាសុីម ពីកើតទៅលិច ឡើងមកដល់ផ្លូវហាណូយ ស្រាប់តែរថយន្ត ធុនយក្ស ម៉ាកហុីយ៉ាន់ដាយ មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2399 ដឹកទំនិញ មានបិទឡូហ្គោ ក្រុមហ៊ុន ឆ ន បើកបោះពួយលឿនលឿនតាមផ្លូវហាណូយពីជើងទៅត្បូង បុកពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យរថយន្តដឹកដែក ខ្ទាតបុកចូលរបងផ្ទះប្រជាពលរដ្ឋ បាក់ខ្ទេច បាក់ទាំងបង្គោលភ្លើងមួយដើមរាបដល់ដី ។

ក្រោយកើតហេតុ ភាគីខាងរថយន្តដឹកទំនិញ ចុះគេចខ្លួនបាត់ សល់តែ ភាគីខាងរថយន្តដឹកដែក រត់គេចមិនទាន់ ប៉ូលិសទៅដល់ឃាត់ខ្លួនបាន២នាក់ អ្នកបើកបរនិងព្រូរថយន្ត ។

ករណីខាងលើ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ឃើញផលប៉ះពាល់ច្រើន រួចអូសយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយជាក្រោយ ៕ ដោយ៖ សុីឌី

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ