ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធពិធី ចម្រើនព្រះបរិត្តពុទ្ធជ័យមង្គលថ្វាយ ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហមុនី ព្រះមហាក្សត្រ គម្រប់ព្រះជន្ម៦៦ យាងចូល ៦៧ព្រះវស្សា

5 ខែ មុន 36 តូ សុផល

ខេត្តព្រះសីហនុ៖ នៅសាលាខេត្តព្រះសីហនុ បានរៀបចំពិធីចម្រើនព្រះបរិត្ត ជាពុទ្ធជ័យមង្គល ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៦៦ យាងចូល ៦៧ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ យ៉ាងច្រើនកុះករ នារសៀលថ្ងៃសុក្រទី១០ ខែឧសភា ឆ្នាំ ២០១៩។

ឯកឧត្តម យន្ត មីន អានសារលិខិតថ្វាយព្រះពរដល់ព្រះករុណា ព្រះសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៦ យាងចូល ៦៧ព្រះវស្សា របស់ព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ទី១៤ និងទី១៥ ខែឧសភាខាងមុខ តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមព្រះបរមរាជជានុញ្ញាត សំដែងនូវអំណរសាទរ ដោយស្មោះចូលរួមថ្វាយនូវព្រះសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកប ដោយកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៍ឧត្តុងឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំ សិក្សា ធិការ សង្គមកិច្ច និងការងារកិច្ចការបរទេស ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្យានុ ភាពជាតិ ព្រមទាំងការអភិវឌ្ឍមាតុ ភូមិជាទីស្នេហាលើគ្រប់វិស័យឱ្យមានការរីកចំរើនជឿនលឿនខ្លាំងក្លាដូចអរិយប្រទេស និងសូមថ្វាយ ព្រះពរព្រះករុណា សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះ រាជសុខភាពល្អ បរិបូណ៍ និងព្រះ ជន្មាយុយឺនយូ ដើម្បីគង់ប្រថាប់នៅ ក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៍ត្រ ជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបយូរអង្វែងតរៀងទៅ ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា សូមថ្វាយព្រះពរបវរមហាប្រសើរ សិរីសួ ស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រ ការ និងសូមលើកហត្ថប្រណម្យបួង សួង ដល់គុណព្រះរតនត្រ័យកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះម ហាស្វេតច្ឆត្រ បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះ បាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវ តាថែរក្សាឆ្នាំថ្មី សូមជួយប្រោសប្រ សិទ្ធពរ និងបីបាច់ថែរក្សា ព្រះអង្គជាទីគោរព និងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ក្នុងព្រះនាម ព្រះមហាក្សត្រជាតិខ្មែរ ជានិច្ចនិរន្តរ៍តទៅ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ