ព្រឹតិ្តការណ៍ថ្មីៗ

ស្ងើចសរសើរប្អូនណាស់ ក្មេងៗសោះព្យាយាមបំបែក ឯកកត្តកម្មពិភពលោក (បង្ហោះម៉ូតូ)

7 ខែ មុន 83 តូ សុផល

ភ្នំពេញ ៖ ក្មេងប្រុស២នាក់ អាយុប្រមាណ១២ទៅ១៣ឆ្នាំ សឹងមិនទាន់ជ្រុះពន្លៃពីក្បាលផង សង្ស័យម៉ែឪខ្វះការអប់រំ បណ្តែតបណ្តោយឲ្យដើរបង្កបញ្ហា សណ្តាប់ធ្លាប់ក្នុងសង្គម ជិះម៉ូតូបង្ហោះ ធ្វើជាល្បែងកម្សាន្ត ទីបំផុត ភ្លាត់ស្នៀតដួលអូសជិត៥០ម៉ែត្រ របួសបែកក្បាលធ្ងន់២នាក់ សំណាងហើយមិនប៉ះដល់អ្នកដទៃ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ១០១៥ កែងផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ដោយមើលឃើញនូវទង្វើររបស់ក្មេងប្រុស២នាក់ខាងលើ ត្រូវបានមតិរិះគន់ ដល់មាតាបិតា អាណាព្យាបាល ក្មេងទាំង២នាក់ ដែលមានអាយុទើបតែ១២-១៣ឆ្នាំ បែកគំនិតភ្លើតភ្លើន តាមទំនើងចិត្ត ចុះម៉ែឪក្មេងនឹងអត់ចេះប្រដៅកូនទេឬ គ្រាន់តែពកពន្លកបុិចមក ចេះដើរបង្ហោះម៉ូតូ ស្រេចទៅហើយ ធៀបទៅនឹងទំពាំងវិញ រៀបស្អុយទៅហើយ ។

សកម្មភាពក្មេងបង្ហោះម៉ូតូទាំង២នាក់ខាងលើ កាលបើម៉ែឪឃើញវិញ មិនដឹងថា ខ្លោចចិត្ត ឬសប្បាយចិត្តយ៉ាងណាទេ នេះដួលដោយខ្លួនឯង មិនប៉ះពៀរអ្នកដទៃ មុខមាត់ម៉ែឪប្រហែលរីកដូចគ្រាប់ជីហើយមើលទៅ កាលបើកូនប្រុសសំណព្វចិត្តបង្ហោះម៉ូតូលេង តាមផ្លូវ ដួលបែកមុខមាត់ ចូលពេទ្យ ។

ក្មេងទាំង២នាក់ខាងលើក្រោយពីបង្ហោះម៉ូតូដួល របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក រងចាំឪពុកម្តាយទៅទទួលយកវិញ ។
ប្រជាពលរដ្ឋ សមត្ថកិច្ច សំណូមពរផងដែរ ដល់មាតាបិតា មេត្តាដាស់តឿនអប់រំ ស្តីប្រដៅកូនចៅ ជៀសវាងកុំឲ្យទំពាំងចាប់ស្អុយពីតូច ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ