ព្រឹតិ្តការណ៍ថ្មីៗ

អាងអំណាចខ្លួនជា ឧកញ៉ា យោធា ប្លន់ដី ចាប់ដាក់គុក២ដង ធ្លាក់ដល់ដៃ ប្រធានបក្សខ្មែរក្រោក ហើយ!

4 ខែ មុន 449 តូ សុផល

William Guang ៖ ទៅប្លន់ដីគ្នា ចាប់គ្នាដាក់គុក២ដង ដាក់កម្លាំងប្រដាប់អាវុធទៅបំភ័យ បាញ់បោះ ដុតកំទេច ដកហូតទ្រព្យសម្បត្តិ ចាប់គ្នាដាក់គុក

ហើយពេលគ្នាឈឺទៅពេទ្យដាក់ច្រវាក់ជើងដូចតិរឆ្ឆាន ធ្វើបាបតាំងពីគ្នានៅវ័យក្មេងសម្រស់ស្អាត រហូតក្លាយជា ជរាវ័យចំណាស់ ព្រោះអាងអំណាចខ្លួនជា ឧកញ៉ា យោធា។

 

ករណីនេះ ទីបំផុតសំណុំរឿងបានធ្លាក់ដល់ដៃខ្ញុំហើយ ក្រោយជនរងគ្រោះស្រវ៉េស្រវ៉ា រត់រកអោយខ្ញុំជួយ ខណៈជនរងគ្រោះត្រូវបានគេរំលោភដី ព្យាបាទផ្លូវចិត្ត រត់រកយុត្តិធម៌គ្រប់ជាន់ថ្នាក់តែគ្មានពន្លឺ ថ្នាក់លើអាណិត ថ្នាក់ក្រោមភូតភឃុបឃិត បិទបាំង ជួយអ្នកមានអំណាច មិនខ្វល់ទឹកភ្នែកអ្នកក្រ។

សំណុំរឿងនេះ និងត្រូវលាតត្រដាងមកវិញក្រោយអយុត្តិធម៌ជាង១០ឆ្នាំ មិនថាគាស់ជីកទេ ទោះត្រូវជីកដីស្រាវជ្រាវដល់ទ្វានរក ក៏ខ្ញុំត្រូវយកយុត្តិធម៌មកវិញដែរ ក្រោមការប្ដេជ្ញាចិត្តថា «ពលរដ្ឋខ្ញុំ មិនមែនជាសត្វតិរច្ឆានអោយនរណាមកជិះជាន់បានតាមចិត្តដោយអំពើយ៉ង់ខ្នងនោះទេ»។

 

ករណីនេះ ខ្ញុំបានចុះដល់ទីតាំងទំនាស់ ទទួលបានតម្រុយភស្តុតាង ចម្លើយគ្រប់គ្រាន់ និងកសាងឯកសារ បើកសំណុំរឿងនេះជាថ្មី រកយុត្តិធម៌អោយជនរងគ្រោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ