ព្រឹតិ្តការណ៍ថ្មីៗ

ស្មានតែអ្នកលក់ឡេ ឬផលិតផលអនឡាញ តាមពិតលក់អាហ្នឹងទេ?

6 ខែ មុន 423 តូ សុផល

ខេត្ត​រតនគិរី៖ យោងតាម ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​រតនគិរី​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩​ វេលាម៉ោង១០ និង៥៥នាទីកំលាំងអធិការក្រុងបានលុងសហការជាមួយកំលាំងការិយាល័យប្រឆាំង​គ្រឿងញៀនចុះបង្ក្រាបជាក់ស្កែងនូវករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយមានការសម្របសម្រួលនិតិវិធីពីលោក ជា ពេជ្រ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅចំណុចសណ្ឋាគារ រតនគិរី បន្ទប់លេខ១១១ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

ទី១ ឈ្មោះ អយ សៀវម៉ា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។​
ទី២ ឈ្មោះ ម៉ែន លីណា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។​
បានធ្វើតេស្តរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)ទាំង២នាក់

វត្ថុតាងដកហូតរួមមាន៖

ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ធំ ទម្ងន់១០.៧១ ក្រាមទាំងសំបកថង់

ទូរស័ព្ទ២គ្រឿង កាំភ្លើងប៊ិចកែឆ្នៃបាញ់គ្រាប់ពិត១ដើម ជញ្ជីងថ្លឹងចំនួន១គ្រឿង
ថង់ច្រកថ្នាំញៀនមួយចំនួនធំ និង  សម្ភារៈសម្រាប់សេពមួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ