ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ម៉ូតូជិត ៤០គ្រឿង ជិះឡើងលើសួនច្បារ និងលើផ្លូវថ្មើរជើង

1 ខែ មុន 65 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំកុរសឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៩:៤០នាទី​​ ដោយមានគោលការណ៍ដឹកនាំពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូពេញ បានប្រគល់ភារៈកិច្ចជូនលោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់យាន្តជំនិះ ដែលល្មើសច្បាប់ចរាចរ ជិះឡើងលើសួនច្បារ និងលើផ្លូវថ្មើរជើង តាមបណ្តោយសួនច្បារមាត់ទន្លេ ។

ជាលទ្ធផល មានម៉ូតូល្មើសច្បាប់ចំនួន៣៦គ្រឿង ប្រគល់ត្រលប់ទៅវិញចំនួន២៥ គ្រឿង (មិទាន់មកយកចំនួន ១១គ្រឿង )

សូមបញ្ជាកថា៖ ការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់យាន្តជំនិះ ដែលល្មើសច្បាប់ចរាចរខាងគឺទុករយៈពេលចំនួនមួយសប្តាហ៍ ជាកាប្រមាន តែមិនផាក់ពិន័យជាសាច់ប្រាក់នោះទេ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!