ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តមិនបង្អន់បើកលឿនបុកម៉ូតូមួយគ្រឿងដួលអូសជាង១០ម៉ែត្ររួចបន្តទៅបុកបង្គោលភ្លើង(video)

2 ឆ្នាំ មុន 4 tnn_admin

 

ភ្នំពេញ៖ បុរសម្នាក់រងរបួសរលាត់ដៃជើងខណៈជិះម៉ូតូមកដល់ផ្លូវកែងត្រូវបានរថយន្តហាយលែនឌរ័មួយគ្រឿងមកបុកបណ្តាលអោយដួលអូសចំងាយជាង១០ម៉ែត្រ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី ០២ខែមិថុនា ឆ្នាំ ២០១៦ ដែលស្ថិតនៅចំនុចតាមបណ្តោយផ្លូវលេខ១៣កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថានៅ មុនពេលកើតហេតុយុវជនម្នាក់បានជិះម៉ូតូម៉ាកCBR ពណ៌ សលាយខ្មៅ  មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BH-1999 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១១៨ ក្នុងទិសដៅពី កើតទៅលិច ធ្វើដំណើរត្រឡប់ពីជូនមិត្តភក្រ័ទៅធ្វើការនៅម្តំមាត់ទន្លេក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញដោយបើកបរក្នុងល្បឿន លុះមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហាយលែនឌ័រមួយគ្រឿពណ៌ ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ 2Q-6212បើកបរក្នុងទិសដៅពីត្បូូងទៅជើង តាមបណ្តោយផ្លូវលេខ ១៣ ក្នុងល្បឿនយ៉ាងលឿនបានមកបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលអោយដួលម៉ូតូខ្ទាតទៅជើងចំងាយប្រហែលជាង១០ម៉ែត្ររងរបួសស្រាល  រួចរថយន្តបានបន្តទៅបុកនឹងបង្គោលភ្លើងថែមទៀតបណ្តាលអោយរថយន្តខូចខាតខាងមុខ។

ក្រោយពីកើតហេតុភាគីខាងម្ចាស់ម៉ូតូមិនចង់អោយវែងឆ្ងាយសុំយកម៉ូតូទៅជួសជុលដោយខ្លួនឯងដោយមិនទាមទាថ្លៃសំណងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ   ដោយឡែកខាងម្ចាស់រថយន្តវិញក្រោយពីកើតហេតុរួចមិនព្រមសម្របសម្រួលទេបែជាទាមទាអោយម្ចាស់ម៉ូតូចេញសងថ្លៃការខូចខាតរថយន្តរបស់ខ្លួនទៅវិញ។

ក្រោយមកទើបសមត្ថកិច្ចជំនាយធ្ធើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅចរាចរជើងគោកនៃអធិការដ្ឋានខណ្ឌដូនពេញរងចាំដោះស្រាយពេលក្រោយទៅតាមផ្លូវច្បាប់។ ដោយ៖ខេង ប៊ុនធឿន

Screenshot_2016-06-02-13-27-57 Screenshot_2016-06-02-13-27-25 Screenshot_2016-06-02-13-27-15 Screenshot_2016-06-02-13-27-01d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ