ព្រឹតិ្តការណ៍ថ្មីៗ

តុលាការ កំពុងជំនុំជម្រះ សំណុំរឿង កញ្ញា យិន ម៉ាណា បើករថយន្ត Range Rover 7777  បុកនិស្សិតស្លាប់

3 ខែ មុន 120 តូ សុផល

ភ្នំពេញ៖ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានក្រុុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញនិងលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ កំពុងបើកការសាកសួរដេញដោលជនជាប់ចោទ ឈ្មោះ យិន ម៉ាណា ក្នុងសំណុំរឿងបើករថយន្ត Rang Rover បុកជនរងគ្រោះឈ្មោះ ដុំ រីដា ស្លាប់កាលពីចុងខែមីនា។

សូមជម្រាបជូនថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ ឈ្មោះ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក យិន ហ្គិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុសត្រូវដោយបានចូលបុណ្យសពជនរងគ្រោះចំនួន ៥០០០ដុល្លារ។ លុះនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ គ្រួសារជនជាប់ចោទ បានផ្តល់សំណងដល់គ្រួសារជនរងគ្រោះ តាមរយៈមេធាវីចំនួន ៧ម៉ឺនដុល្លារបន្ថែមទៀត។

គួររំឮកថា លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចេញដីការឱ្យឃុំខ្លួនជនជាប់ចោទឈ្មោះ យិន ម៉ាណាជាបណ្តោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ (PJ)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!