ព្រឹតិ្តការណ៍ថ្មីៗ

ឆក់បានសម្រេច ជូនខ្នោះដៃម្នាក់មួយគូរ

3 ខែ មុន 47 តូ សុផល

រាជធានីភ្នំពេញ ៖ មិន​រាងចាល​ទេ ជនសង្ស័យមុខសញ្ញាឆក់​២នាក់ ទើបចេញពីគុក មិនព្រមរកការងារធ្វើទេបែរជាប្រព្រឹត្តិអំពេីសង្គមស្អប់ខ្ពេីម​ ចេញឆក់កាបូបស្ត្រីម្នាក់ កំពុងជិះម៉ូតូមកពីលេងផ្ទះបងប្អូននៅម្តុំលូ៥ ត្រឡប់ទៅផ្ទះជួលភូមិទួលពង្រ តែនាងស្រែក​ឆោឡោ​ ផ្អើលកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ប្រដេញតាមចាប់ឃាត់ខ្លួនបានទាំង២នាក់ ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកាលវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍្ត​ ទី០៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ទីប្រជុំជន ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ ។

ជនសង្ស័យទី១.ឈ្មោះ បឿន រ៉ាម៉ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី២.ឈ្មោះ ហាន ហាច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ធ្វើតេស្តទឹកនោម​ មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ជា លីម ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មធ្យោបាយជិះធ្វើសកម្មភាព ម៉ូតូម៉ាកហុងដា ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១GL-4838 ជារបស់ជនសង្ស័យ។

ចំពោះទ្រព្យសម្បត្តិ ក្នុងកាបូបជនរងគ្រោះ មានប្រាក់ដុល្លារ១៥៣ដុល្លារ, ប្រាក់រៀល ៣០,០០០រៀល ,ទូរស័ព្ទដៃម៉ាក Techno មួយគ្រឿង និង កាបូបដៃក្រហមចំនួន១ បានដកហូតពីជនសង្ស័យ​ និងបានប្រគល់ឲ្យជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលេី ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ ដើម្បីសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំចាត់ការតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!