ព្រឹតិ្តការណ៍ថ្មីៗ

ចិន​លួចបេីកសិប្បកម្មផលិតបារីម៉ាក Ligun ដែលធាតុផ្សំចេញពីកម្ទេចឈើ ដើមប្រេងខ្យល់

4 ខែ មុន 50 តូ សុផល

រាជធានីភ្នំពេញ​ ៖ បារីម៉ាក Ligun ត្រូវបានសិប្បកម្មមួយអត់ឈ្មោះ ស្លាកយីហោ ដែលម្ចាស់ជាជនជាតិចិន

បើកផលិតរូបធាតុផ្សំ ធ្វើបារី ចេញពីកម្ទេចឈើ ដើមប្រេងខ្យល់ ហើយសកម្មភាពលួចផលិតបារី ផ្សំចេញពីកម្ទេចឈើខាងលើ តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ ទើបនៅវលាម៉ោង ១០:២០នាទីព្រឹក ថ្ងៃសុក្រ​ ទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងសន្តិសុខសាលាខណ្ឌ មន្រ្តីបរិស្ថាន អាជ្ញាធរសង្កាត់កំបូល រួមនិងមន្រ្តីពាក់ព័ន្ធផ្សេងទៀត ចុះទៅពិនិត្យជាក់ស្តែង ដល់កន្លែងកែច្នៃ នៅទីតាំងឃ្លាំង សិប្បកម្មមួយកន្លែង តាមផ្លូវបេតុង ក្នុងភូមិទួលស្រម៉ សង្កាត់កំបូល ខណ្ឌកំបូល (ថ្មី) ។

ក្រោយពីបែកធ្លាយ បារី Ligun ផលិតចេញពីកម្ទេចឈើ កម្លាំងសមត្ថកិច្ច ក្រោមការសម្របសម្រួលដោយលោកអ៊ុំ សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការត្រួតពិនិត្យត្យសិប្បកម្មកែច្នៃឈើ ដើមប្រេងខ្យល់ យកទៅផលិតបារីម៉ាកLigun ដែលបង្កផលប៉ះពាល់ ដល់សុខភាព ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះលាង តុងឡេង ភេទប្រុស អាយុ៣៥ឆ្នាំ ។

តែបើតាមការបំភ្លឺពីម្ចាស់សិប្បកម្ម បានឲ្យដឹងថា សិប្បកម្មខាងលើ កែច្នៃ អារ ឈើដើមប្រេងខ្យល់ អាកាស្យា ដើម្បីផ្គត់ផ្គង់ សំណង់ ផ្ទះល្វែងទេ ។ តែទោះជាយ៉ាងណាក្តី អ្វីដែលពិនិត្យជាក់ស្តែង ឃើញមានសំណល់ខ្លះៗ និងម៉ាសុីនផលិតបារី Ligun ។

តាមការបំភ្លឺបន្ថែមពីម្ចាស់ទីតាំង បានឲ្យដឹងថា កាលពីមុនគាត់ជួលទីតាំងខាងលើ ឲ្យទៅជនជាតិចិនមែន បើកផលិតបារី តែបាន១ខែ គាយ់ក៏ផ្អាកទៅវិញ អស់រយពពេល៣ខែហើយ ដែលទីតាំងនេះ កែច្នៃដើមប្រេងខ្យល់ ធ្វើជាគ្រឿងសង្ហារឹម ។

ក្រោយពីពិនិត្យ សិប្បកម្មខាងលើហើយ សមត្ថកិច្ច អាជ្ញាធរ សសុំឲ្យផ្អាកការកែច្នៃឈើសិន សុំចាំសុំច្បាប់អនុញាតិជាមុនសិន ហើយសមត្ថកិច្ច ក៏មិបានដកហូត ឬរឹបអូស សម្ភារៈ ក្នុងសិប្បកម្មនោះដែរ គ្រាន់តែឲ្យផ្អាក ដើម្បីឲ្យសុំច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!