ព្រឹតិ្តការណ៍ថ្មីៗ

ហេង ពិសិដ្ឋ ! ប្ដីទីប្រឹក្សាសម្ដេចស ខេង រត់តាមស្រីថ្មី ប្រពន្ធហៅ​មកដោះស្រាយបញ្ចប់ស្នេហ៍ ត្រូវបដិសេធហើយ

4 ខែ មុន 371 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃសុក្រ ៧ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវ​នឹង​​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើការ​បដិសេដចំពោះសារព័ត៌មាននគរធំ ដែលបានចុះផ្សាយ​នៅថ្ងៃ​សុក្រ​ទី១០ ខែឧសភាឆ្នាំ២០១៩នេះ ដែលមានលេខ ២០២៧ ហើយមាន​ចំណងជើងថា ៖ ប្ដីទីប្រឹក្សាសម្ដេចស ខេង រត់តាមស្រីថ្មី ប្រពន្ធហៅ​មកដោះស្រាយបញ្ចប់ស្នេហ៍។

ដោយក្នុងអត្ថបទនេះ​បានបញ្ជាក់ថា​លោក ហេង ពិសិដ្ឋ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លេខា​ធិ​ការ​ដ្ឋានកិច្ចការ​ទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើ​ការ​បដិសេធថា លោក ហេង ពិសិដ្ឋ មិនមានឈ្មោះជាទីប្រឹក្សា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អាណត្តិ​ទី៦ នៃរាជរដ្ឋាភិបាលកម្ពុជានេះទេ។

ដូចនេះ​លេខាធិការ​ដ្ឋាន​កិច្ចការ​ទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ​ស្នើដល់​សារព័ត៌មាន ទាំងអស់ ត្រូវធ្វើការផ្សាយកែតម្រូវឡើងវិញ ដើម្បីកុំ​ឲ្យ​មានការយល់ច្រឡំ ធ្វើឲ្យប៉ះពាល់ដល់​កិត្តិនាមរបស់ថ្នាក់ដឹក​នាំជាន់​ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងសំណូមពរដល់សារព័ត៌មា ធ្វើការសិក្សាស្រាវជ្រាវប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និង​ថ្លឹងថ្លែងឲ្យបានច្បាស់លាស់មុនធ្វើការចេញផ្សាយព័ត៌មាន៕​

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ