ព្រឹតិ្តការណ៍ថ្មីៗ

ក្បត់ប្តី ដេកជាមួយសាហាយ ! ស្លាប់ទាំងវ័យក្មេង ខាងប្រុស ជាប់ខ្នោះ

1 សប្តាហ៍ មុន 406 តូ សុផល

ខេត្តកណ្តាល ៖ (ដំណឹងបឋម​)ឈាមស្រែកស្បែកហៅ​! កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ បានធ្វេីការឃាត់ខ្លួនឃាតករ

ដែលបានរឹតកសម្លាប់នារីគូរស្នេហ៍ នៅផ្ទះសំណាក់រំចង់ បានហេីយ​ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ចាការកងរាជអាវុធហត្ថខេត្តកណ្តាល និងលោក ទូច អីណាន មេបញ្ចាការ រង និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយខេត្តកណ្តាល ដឹកនាំដោយលោក​ អ៊ួន សុផាត​ មេបញ្ជាការអាវុធហត្ថស្រុកកៀនស្វាយ បានធ្វើការឃាត់ខ្លួនឃាតករបានហេីយ នៅក្នុងមូលដ្ឋាន​ស្រុកកៀនស្វាយ​ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ដោយកំពុងនាំខ្លួនជនសង្ស័យមកសាកសួរ​ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ។

ជនសង្ស័យមានឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះនារីវ័យក្មេងម្នាក់ បានស្លាប់យ៉ាងអាណោចអធ័ម ក្នុងបន្ទប់ផ្ទះសំណាក់ “រំចង់” បន្ទាប់ពីជនសង្ស័យប្រើល្បិចលួងហៅចូលទៅដេក ហើយយកខ្សែការបូបរឹកកសម្លាប់ហើយជិះម៉ូតូគេចខ្លួនបាត់បង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់រំចង់ នៅឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ផ្អែកតាមអត្តសញ្ញាណប័នបន្សល់ទុក ជនរងគ្រោះមានឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ចំពោះជនសង្ស័យខាងលើនេះកម្លាំងអាវុធហត្ថខេត្តកណ្តាលនិងបានប្រគល់ជូនកម្លាំងអាវុធហត្ថខេត្តព្រៃវែងបន្តនិតិវិធី។

គួរបញ្ជាក់ថា​ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានធ្វើអោយអ្នកស្រុកចោមរោមមើលយ៉ាងកកកុញ ខណៈប្រទះឃើញស្រ្តីម្នាក់ ដេកស្លាប់យ៉ាងអណោចអាធម៍ នៅក្នុងបន្ទប់លេខ២០៧ ផ្ទះសំណាក់ រំចង់ ដែលស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០១៩នេះ។

សាកសពស្រ្តីរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ហែ ស្រីម៉ាក់ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកមូលហេតុនៃការស្លាប់ ជាជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីឃាតកម្ម ដោយសារតែពេលពិនិត្យលើដងខ្លួនសាកសព ចំណុចត្រង់ក គេបានឃើញមានស្លាកស្នាមត្រូវបានរឹតនិងខ្សែអ្វីមួយ រហូតដល់ស្រ្តីរងគ្រោះស្លាប់បាត់បង់ជីវិត។

ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា កើតឡើងដោយសារតែមូលហេតុអ្វីនោះទេ ប៉ុន្តែគេសន្និដ្ឋានថា ឃាតករគឺជាប្រុសស្នេហ៌របស់ស្រ្តីរងគ្រោះ ដែលមកជួលបន្ទប់ដេកជាមួយគ្នា ហើយបានចេញទៅវិញបាត់ មុនពេលមានហេតុការណ៌ភ្ញាក់ផ្អើលកើតឡើងប្រមាណជា១០នាទី។

បើតាមការអះអាងរបស់ម្ចាស់ផ្ទះសំណាក់រំចង់ ជាផ្ទះកើតហេតុបានអោយដឹងថា នៅវេលាម៉ោង៣រសៀល ស្រ្តីរងគ្រោះរួមជាមួយនិងបុរសម្នាក់ ជិះម៉ូតូម្នាក់មួយ បានមកជួលបន្ទប់មួយដោយប្រាប់ថា ជួលមួយម៉ោង លុះមួយម៉ោងក្រោយមក ក៏ឃើញបុរសម្នាក់នោះចេញទៅវិញតែម្នាក់ឯង ក្នុងអាកប្បកិរិយាប្រញាប់ប្រញាល់និងភ័យស្លន់ស្លោ។

ដោយមានការសង្ស័យម្ចាស់ផ្ទះក៏ចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ក៏ស្រាប់តែឃើញស្រ្តីរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង និងរាយការណ៌ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍តែម្តង។

ជុំវិញករណីឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ដោយកំពុងតែញាប់ដៃញាប់ជើង ក្នុងការស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងបុរសជាប្រុសស្នេហ៍ ដែលរត់គេចខ្លួន ហើយគេជឿជាក់ថា នៅពេលចាប់ឃាត់ខ្លួនប្រុសស្នេហ៍នោះបានហើយ គេនិងអាចដឹងបានថា តើបុរសរូបនោះសម្លាប់ស្រីស្នេហ៍របស់ខ្លួន ដោយសារតែមូលហេតុអ្វីហើយ៕ ដោយបងម៉េង​ (សូមរងចាំព័ត៌មានពិស្ដារ​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!