ព្រឹតិ្តការណ៍ថ្មីៗ

កំពុងមានសេចក្តីសុខ ក្នុងគុម្ពត្រែង បងៗប៉ូលិស មករំខាន

3 ខែ មុន 98 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានចេញ​ល្បាត​ពួនស្ទាក់ ទប់ស្កាត់បទល្មើស​ នៅក្នុងមូលដ្ឋាន​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីឃើញរៀបចំប្រើប្រាស់គ្រឿងញៀននៅក្នុង​គុម្ព​ត្រែង​ ដោយមានការសង្ស័យ​ សមត្ថកិច្ចបានហៅសួរនាំ​ និងសុំធ្វេីការឆែកឆេរ​ ដោយរកឃើញ​ ក្រាមពណ៍សថ្លា​ ១កញ្ចប់​ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត​ ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។

ការឃាត់ខ្លួនខាងលេីនេះ​ ធ្វើឡើងកាលពីវេលា​ម៉ោង​១១:០០ថ្ងៃត្រង់​ ថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ​២០១៩ នៅចំណុចផ្លូវ​លំ មាត់ទន្លេ​ ក្រោយបុរី៩៩៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែលសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោមឃាត់ខ្លួន ពីបទប្រេីប្រាស់​ ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ​ជនសង្ស័យ​មានឈ្មោះ​ ទី១.​ឈ្មោះ​ យ៉ាង ភារី ភេទប្រុស​ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំ​ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ទី២.ឈ្មោះ យឹម វីរៈ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបេីករ៉ឺម៉កដឹកទឹកសុទ្ធ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំ​ ភូមិព្រៃទា សង្កាត់ចោមចៅ​៣ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

លោកអនុសេនីយ៍ឯក​ វុឌ្ឈ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍ចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា​ នៅមុនកេីតហេតុ​ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព របស់ថ្នាក់ដឹកនាំ​ និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ​ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មេីសផ្សេងៗ​ ដេីម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម​ បានចេញល្បាតក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចខាងលេី​ បានប្រទះឃេីញជនសង្ស័យទាំងពីរនាក់ខាងលេី​ កំពុងរៀបចំប្រេីប្រាស់គ្រឿងញៀន ដោយមានការសង្ស័យ​ កម្លាំងល្បាតបានហៅមកសួរនាំ​ និងសុំធ្វេីការឆែកឆេរ​ខ្លួន​ ជាក់ស្ដែងរកឃេីញ ក្រាមពណ៌សថ្លា​ ចំនួន០១កញ្ចប់ថង់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត​ ទេីបកម្លាំងធ្វេីការឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោមដេីម្បីធ្វេីការសាកសួរភ្លាមៗ។

វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០១កញ្ចប់ថង់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត​។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ យ៉ាង​ ផារី​ និងឈ្មោះ​ យឹម​ វីរៈ​ ត្រូវបានឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕​ (ដោយ ម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!