ព្រឹតិ្តការណ៍ថ្មីៗ

មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ ) ទៅជាបែបនេះ ដោយសារអ្នកណា?

4 ខែ មុន 260 តូ សុផល

ភ្នំពេញ ៖  ដើម្បីសុវត្ថិភាពដល់អ្នកដំណើរ ពិសេសក្មួយៗជាសិស្សានុសិស្ស ពេលធ្វើដំណើរឆ្លងកាត់ទៅតាមសាលារៀននោះ 

អាជ្ញាធរខណ្ឌមានជ័យ  បានសហការគ្នាជាមួយ មន្ទីរសាធារណការ រាជធានីភ្នំពេញ   បានចុះថែទាំធ្វើអនាម័យ កើបដីខ្សាច់ នឹងបាញ់ទឹកលាងសម្អាតតាមមហាវិថីសម្ដេចតេជោ ហ៊ុនសែន  (ផ្លូវ៦០ម៉ែត្រ ) ដែលបន្សល់ ពីមានក្រុមហ៊ុនដឹកជញ្ជូនដីខ្សាច់ ហូរទឹកកក្លាក់ កំពប់ធ្លាក់តាមផ្លូវ បង្កឲ្យប៉ះពាល់ ខ្ទាតប្រលាក់ដល់អ្នកដំណើរខាងក្រោយ សោភ័ណ្ឌភាពដងផ្លូវ ហើយនៅពេលដីឬខ្សាច់ស្ងួត ប្រែជា ហ៊ុយដី ទ្រលោម  ប៉ះពាល់ដល់បរិស្ថាន អោយបានស្អាតឡើងវីញ ដើម្បីងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព ពោលគឺមិនបង្កការគ្រោះថ្នាក់ផងដែរ។

លោក ឡេង  ចន្ទសុភ័ត្រា  ប្រធានសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ  បានឲ្យដឹងថា  ចំពោះការងារនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៩  ខែឧសភា  ឆ្នាំ២០១៩  ដោយគិតចាប់ពីក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ដឹកនាំ ដោយ លោក ប្រាំង  សុផល  នាយករដ្ឋបាលខណ្ឌមានជ័យ  និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ មានជយ  ដឹកនាំដោយលោក  ឡេង  ចន្ទសុភ័ត្រា  និងរថយន្តបាញ់ទឹក មន្ទីរសាធារណការ  និងដឹកជញ្ជូនរាជធានីភ្នំពេញ  ដោយប្រើប្រាស់ទឹកអស់២គ្រឿង  ហើយបន្តធ្វើនៅថ្ងៃស្អែកទៀត។

 

លោក ប្រាំង សុផល នាយករដ្ឋបាលខណ្ឌមានជ័យ បានសង្កត់ធ្ងន់ថា ការចុះធ្វើអនាម័យបាញ់ទឹកលាងសម្អាតផ្លូវកៅស៊ូមហាវិថីសម្ដេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ ) នៅពេលនេះ វាពិតជាមានសារះសំខាន់ខ្លាំងណាស់ ពោលគឺបងប្អូនប្រជាជន គាត់ងាយស្រួលធ្វើដំណើរចេញចូលមកកាន់ទីក្រុងភ្នំពេញ ពិសេសក្នួយៗធ្វើដំណើរទៅសាលារៀន មិនប៉ះពាល់ដល់សុខភាព ពីបញ្ហា ធូលីដីខ្សាច់ ហ៊ុយចុះច្រមុះ លើសពីនេះទៀតមិនប៉ះពាល់បរិស្ថានក្នុងការរស់នៅប្រចាំថ្ងៃ។

 

កន្លងមកដោយមានការយកចិត្តទុកដាក់របស់លោក  ពេជ្រ  កែវមុនី  អភិបាលខណ្ឌមានជ័យ  បានចាត់អោយ មន្ត្រីខណ្ឌ និងសង្កាត់ តែងចុះអប់រំ ណែនាំដល់ក្រុមរថយន្តដឹកដី ដឹកខ្សាច់ ទាំងនោះ បើកបរកាត់តាមផ្លូវ៦០ម៉ែត្រ ឲ្យមានសណ្តាប់ធ្នាប់ល្អ ជៀសវាង ធ្លាក់ដី ធ្លាក់ខ្សាច់ ឬថ្ម ប៉ះពាល់ខ្ទាតប្រលាក់ តាមផ្លូវ ឬអ្នកដំណើរ សូមឲ្យអ្នកបើកបររថយន្តទាំងនោះ ចូលរួមសហការណ៍សម្អាតបរិស្ថាន ដើម្បីយើងទាំងអស់គ្នា៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!