ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសិក្សាលើផ្លូវលំ ៣ខ្សែនៅក្នុងស្រុកបាធាយ

2 ខែ មុន 32 តូ សុផល

កំពង់ចាម៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសិក្សាលើផ្លូវលំ ៣ខ្សែ

នៅក្នុងស្រុកបាធាយ តភ្ជាប់មកស្រុកជើងព្រៃ និងស្រុកព្រៃឈរ ក្នុងគោលបំណងកែប្រែពីរផ្លូវគ្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូវិញ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

តាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឱ្យដឹងថា ដោយសារតែការសង្កេតឃើញនូវការ លំបាកធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅលើផ្លូវលំជាផ្លូវដី ដែលមានសភាពហុយ នៅរដូវរាំងស្ងួត ក៏ដូចជាការលំបាកធ្វើដំណើរផងដែល ហើយក្នុងរដូវវស្សា ឯកឧត្តម គួច ចំរើន បានសម្រេចដឹកនាំ ក្រុមការងារចុះពិនិត្យ និងសិក្សាលទ្ធភាពស្ថាបនាជាផ្លូវកៅស៊ូ៣ខ្សែ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាការសម្រួលក្នុងការធ្វើដំណើរ និងចង់បញ្ចៀស នូវផ្លូវដីហុយដែលប្រការនេះ អាចនាំឱ្យមានប្រជាពលរដ្ឋ មានជម្ងឺដោយសារតែផលប៉ះពាល់ពីផ្លូវដីហុយនោះផងដែរ។

ផ្លូវលំដែលឯកឧត្តមអភិបាលខេត្ត បានត្រួតពិនិត្យនោះរួមមាន១ខ្សែ ស្ថិតនៅឃុំសណ្តែក ស្រុកបាធាយ តភ្ជាប់ដល់ឃុំស្តើងជ័យ ឃុំព្រីងជ្រុំ ឃុំសំពងជ័យ ស្រុកជើងព្រៃ មានប្រវែង២៣គីឡូម៉ែត្រ និងមួយខ្សែទៀតតភ្ជាប់ពីផ្លូវជាតិលេខ៦ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ តភ្ជាប់ទៅឃុំបឹងណាយ ស្រុកព្រៃឈរ មានប្រវែង៨.៥០គីឡូម៉ែត្រ និងមួយខ្សែទៀត តភ្ជាប់ពីឃុំក្រូច ឃុំថ្មពូន ឃុំគរ ក្នុងស្រុកព្រៃឈរ ប្រវែង១៣គីឡូម៉ែត្រ ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!