ឃើញខ្ទមចាស់  ដឹងពី មុខរបរ វិញ មិនធម្មតាទេ!

1 ខែ មុន 28 តូ សុផល

ភ្នំពេញ ៖ កម្លាំង នគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការដ្ឋានខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចខ្ទមចាស់ដីឡូត៍គ្មានលេខ

ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី ពីបទ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យ
ទី១ ឈ្មោះ ប៊ុន សុថាវី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារាអូខេ ។
ទី២ ឈ្មោះ សុខ បូរិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
ជនសង្ស័យទាំង០២នាក់ខាងលើ ស្នាក់នៅ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងធ្វើការដកហូតបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១៥កញ្ចប់ថង់តូច ឧបករណ៍ប្រើប្រាស់គ្រឿងញៀន១កំប្លេកូនថង់ប្លាស្ទិកមួយចំនួន ម៉ូតូ០១គ្រឿង ម៉ាក Honda Today ពណ៌ ក្រហមចាស់ ស្លាកលេខ ភ្នំពេញ ១Ck- ១៦៦៩ និងទូរសព្ទ័ដៃ២គ្រឿង។

បច្ចុប្បន្នក្រោយពីឃាត់ខ្លួនធ្វើការសាកសួររួច ជនសង្ស័យ បានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌដូនពេញ ដើម្បីរងចាំកសាង សំណុំរឿងតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!