ព្រឹតិ្តការណ៍ថ្មីៗ

កំពូល ចោរលួចរថយន្តល្បីរន្ទឺ២នាក់ ទទួលបានរង្វាន់ខ្នោះដៃ

2 ខែ មុន 265 តូ សុផល

ខេត្តកំពត ៖ នៅថ្ងៃអង្គារ ០៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឃាត់ខ្លួនឈ្មោះ សុខ វិសាល ហៅ ម៉ាប់ឬនាង ភេទប្រុស ៤០ ឆ្នាំ កំណើតភូមិត្រពាំងត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

មុនពេលចាប់ខ្លួនស្នាក់នៅភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនពីបទលួចរថយន្ត កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិព្រែកក្រឹស ឃុំ ព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។

(ម្ចាស់រថយន្តឈ្មោះ អ៊ុយ សារិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើបានបាត់រថយន្ត កាមរីបាឡែន ពណ៌ទឹកមាស ស៊េរី ២០០៣ ស្លាកលេខ ភ្នំពេញ 2-AK 5791) ក្រោយចាប់ខ្លួនជននេះបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចរថយន្តក្នុងខេត្តកំពតចំនួន ០៤ លើក គឺ ៖

-លើកទី១ ៖ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៩ លួចរថយន្តចំនួន ០២ គ្រឿង នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ។

-លើកទី២ ៖ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លួចរថយន្តហាយឡែនឌ័រ នៅ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
-លើកទី៣ ៖ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ លួចរថយន្តបាឡែន នៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ។

-និងលើកទី៤ ៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ លួចរថយន្តបាឡែន នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ។

ដោយឡែកនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកំពត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីវង់ ខេត្តតាកែវ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សុះ តាំ ភេទប្រុស កើតឆ្នាំ ១៩៧៥ កំណើតភូមិបត់កណ្តោល ឃុំបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ (ចាប់ខ្លួននៅកាស៊ីណូភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ) ។

ជននេះបានឆ្លើយសារភាពថា បានចូលរួមលួចរថយន្តនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក កាលពីយប់ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ជនសង្ស័យទាំងពីរនេះ បានលួចរថយន្តតាមខេត្តផ្សេងទៀតជាច្រើនគ្រឿង ។

ជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!