ព្រឹតិ្តការណ៍ថ្មីៗ

បញ្ហា សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ អភិបាលខណ្ឌដូនពេញ មិនដែលមើលរំលង

3 ខែ មុន 23 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធទី ៦កើត ខែឧសភា ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ

ចាប់ពីម៉ោង០៨ និង ០០នាទី​ ដល់ម៉ោង១១ និង ០០នាទី ដោយអនុវត្តន៍តាមគោលការណ៍របស់​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ លោក​ យស យុទ្ធី​ អភិបាលរងខណ្ឌ​ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានបន្តដឹកនាំកម្លាំងចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ផ្លូវលេខ ១៣ ផ្លូវលេខ១១០ ផ្លូវលេខ ៩០ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត ។

ជាលទ្ធផល ឃាត់បានរថយន្ដចំនួន ១ គ្រឿង ម៉ូតូចំនួន ២ គ្រឿង បានបញ្ជូនយកមករក្សាទុកនិងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!