ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំង​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថ​ពលករ​បរទេស ចុះ​ត្រួតពិនិត្យ​គោលដៅ​ចំនួន​ ១០​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ

3 ខែ មុន 41 តូ សុផល

ភ្នំពេញ៖ កម្លាំង​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថ​ពលករ​បរទេស​ នៃ​នាយកដ្ឋាន​ជនបរទេស​ ជា​អ្នក​វិ​ន​យោគ​ឯកជននា​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៩​ បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ចំនួន​ ១០​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​ មាន​ ០៤​ក្រុម​។​

​ក្នុង​ការ​ត្រួតពិនិត្យ​គោលដៅ​ចំនួន​ ១០​កន្លែង​ មាន​

១-​ រោងចក្រ​ SIGMA​ TEXTILES​ កាត់ដេរ​ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​១),​

២-​ ឃ្លាំង​ YOSHIDA​ ឃ្លាំង​ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​១),​

៣-​ រោងចក្រ​ សាន់​តិច​ ភី​ធី​អ៊ី​ កាត់ដេរ​ (​ខណ្ឌទួលគោក​),​

៤-​ ក្រុមហ៊ុន​ NAGA​ WORLD​ កាស៊ីណូ​ (​ខណ្ឌចំការមន​),​

៥-​ រោងចក្រ​ BEANTY​ SILD​ កាត់ដេរ​ (​ខណ្ឌ​សែន​សុខ​),​

៦-​ រោងចក្រ​ TRAY​ APPAREL​ កាត់ដេរ​ (​ខណ្ឌ​សែន​សុខ​),​ ៧-​ ភោជនីយដ្ឋាន​ ព្យុ​ង​យ៉ាង​ អ៊ុ​ន​ហា​ស៊ូ​ ភោជនីយដ្ឋាន​ (​ខណ្ឌទួលគោក​),​ ៨-​ ធនាគារ​ T​ B​ B​ ធនាគារ​ (​ខណ្ឌទួលគោក​),​ ៩-​ រោងចក្រ​ ឌី​ ឡាក់​ស៍​ INTERNATIONAL​ ផលិត​កាបូប​ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​១)​ និង​១០-​ សាលា​ មេជី​ង​ INTERNATIONAL​ អប់រំ​ (​ខណ្ឌទួលគោក​)​។​

​ការ​ត្រួតពិនិត្យ​គោលដៅ​ទាំងនេះ​ បាន​ប្រើប្រាស់​ពលករ​ខ្មែរ​សរុប​ចំនួន​ ២៤៦០៨​នាក់​ ស្រី​ ១៧៧៤៦​នាក់​,​ ប្រើប្រាស់​ពលករ​បរទេស​សរុប​ចំនួន​ ៨៥៧​នាក់​ ស្រី​ ៣៤៧​នាក់​,​ ប្រើប្រាស់​ទិដ្ឋាការ​ E​ ចំនួន​ ៨៥៧,​ មាន​ ៣៤​សញ្ជាតិ​ រួម​មាន​ កា​ណា​ដា​ ០១​នាក់​ ស្រី​ ០១​នាក់​,​ កូរ៉េ​ ០៣​នាក់​ ស្រី​ ០៣​នាក់​,​ ចិន​ ២៦១​នាក់​ ស្រី​ ១១២​នាក់​,​ តៃវ៉ាន់​ ០២​នាក់​ ស្រី​ ០១​នាក់​,​ ថៃ​ ៣៤​នាក់​ ស្រី​ ១៨​នាក់​,​ តួ​គី​ ០២​នាក់​,​ នី​ហ្សេ​រី​យ៉ា​ ០២​នាក់​,​ នេ​ប៉ា​ល​ ១៣​នាក់​ ស្រី​ ០៥​នាក់​,​ ប៉​ទុ​យ​ហ្កា​ល់​ ០២​នាក់​ ស្រី​ ០១​នាក់​,​ ប៉ូ​ឡូញ​ ០១​នាក់​,​ ប៊ែ​ល​ហ្សិ​ក​ ០១​នាក់​,​ បារាំង​ ០៣​នាក់​ ស្រី​ ០១​នាក់​,​ ម៉ា​ឡេ​ស៊ី​ ២១៦​នាក់​ ស្រី​ ៨៦​នាក់​,​ មី​យ៉ា​ន់​ម៉ា​ ០៣​នាក់​ ស្រី​ ០១​នាក់​,​ រុ​ស្សី​ ០៣​នាក់​ ស្រី​ ០២​នាក់​,​ រ៉ូ​ម៉ា​នី​ ០៤​នាក់​,​ វៀតណាម​ ២១​នាក់​ ស្រី​ ១០​នាក់​,​ សឹ​ង្ហ​បុរី​ ១៤​នាក់​,​ ស្រី​ ០២​នាក់​,​ សី​រី​ណា​ម៉េ​ ០១​នាក់​,​ ហុង​គ្រី​ ០១​នាក់​,​ ហូ​ឡង់​ ០១​នាក់​,​ ហ្គា​ណា​ ០១​នាក់​,​ ហ្វី​លី​ពី​ន​ ១៨៣​នាក់​ ស្រី​ ៧៨​នាក់​,​ អង់គ្លេស​ ០៥​នាក់​ ស្រី​ ០១​នាក់​,​ ឥណ្ឌា​ ១២​នាក់​ ស្រី​ ០១​នាក់​,​ ឥណ្ឌូ​នេ​ស៊ី​ ២៤​នាក់​ ស្រី​ ០៩​នាក់​,​ អ៊ី​វ័​រី​ ០១​នាក់​,​ អ៊ុយ​កាន់​ដា​ ០១​នាក់​,​ អា​មេ​រិ​ក​ ០៧​នាក់​,​ អា​ហ្រិ្វ​ក​ខាងត្បូង​ ០២​នាក់​ ស្រី​ ០១​នាក់​,​ អា​ល្លឺ​ម៉​ង់​ ០១​នាក់​,​ អូស្ត្រាលី​ ០៤​នាក់​,​ អេ​ស្ប៉ា​ញ​ ០២​នាក់​,​ កូរ៉េ​ខាងជើង​ ១៨​នាក់​ ស្រី​ ១៦​នាក់​ មាន​សៀវភៅ​ការងារ​ និង​ប័ណ្ណ​ការងារ​ចំនួន​ ៨៣៩​នាក់​ និង​គ្មាន​ប័ណ្ណ​ការងារ​ចំនួន​ ១៨​នាក់​ ជនជាតិ​កូរ៉េ​ខាងជើង​ (​ខណ្ឌទួលគោក​ )៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!