ព្រឹតិ្តការណ៍ថ្មីៗ

អូសម៉ូតូ១២គ្រឿង​ ឡើងឡានយកទៅធ្វើការបង់ផាកពិន័យ!

1 ខែ មុន 42 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងចម្រុះគណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​ បានសម្រេច​ធ្វើ ការ​ឃាត់​ម៉ូតូ​ជាច្រើន​​គ្រឿងទៀតហើយខណៈ​ដែល​ម្ចាស់​បើកបរឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ ជាតិ​អាកុល ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ហើយ​បាន​រកឃើញថា អ្នក​ទាំង​នោះបាន​ហូប​គ្រឿង​ស្រវឹង​លើស​ច្បាប់​ដែល​ត្រូវ​ផាកពិន័យ​​ និងម៉ូតូពុំមានស្លៀកលេខ រួមទាំងអត់ពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់សម្រាប់មេីលក្រោយ​ ។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌមានជ័យ​ បានអោយដឹងថា​ ការដាក់គោលដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ ជាតិ​អាកុល ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​នេះ ធ្វេីឡេីងនៅចំណុចមុខសាលាបឋមសិក្សាបឹងត្របែកខាងត្បូង លេីកំណាត់ផ្លូវលេខ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃពុធ​ ទី០៨​ ខែឧសភា​ ឆ្នាំ២០១៩​ ចាប់ពី​ម៉ោង​២១ម៉០០នាទី ដល់ម៉ោង២៣:៤៥នាទី ។

សមាសភាពចូលរួមមាន​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំនួន ៣០នាក់ ដឹកនាំដោយ៖

១-លោកវរសេនីយ៍ទោ ណិប វិបូរ ឋានៈអធិការរង ។

២-លោកវរសេនីយ៍ត្រី គឹម កល្យាណ ឋានៈ អធិការរង ។

៣-លោកវរសេនីយ៍ត្រី នួន ចាន់ ឋានៈ អធិការរង បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ ដឹកនាំដោយលោក អ៊ូ សុផាន (តំណាងសាលាខណ្ឌមានជ័យ) និងលោក​ ឡេង​ ចន្ទសុភ័ត្រា បានដឹកនាំកម្លាំងចំនួន ១៥នាក់ (ដោយប្រេីប្រាស់កម្លាំងសរុបចំនួន ៤៥នាក់) ។

ជាលទ្ធផលត្រួតពិនិត្យបានរួមមាន ៖

១-រថយន្តឆ្លងកាត់ចំនួន ៤៦គ្រឿង ។

២-ម៉ូតូឆ្លងកាត់ចំនួន ១៣៧គ្រឿង (ក្នុងនោះដកហូតចំនួន ១២គ្រឿង ដែលអ្នកបើកបរគ្មានពាក់មួកសុវត្ថិភាព យកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វេីការ​បង់ផាកពិន័យតាមច្បាប់)។​

៣-អាវុធឆ្លងកាត់ គ្មាន។

៤-អ្នកបើកបរមានជាតិស្រវឹង (គ្មាន)។

(អត្ថបទរូបភាព​ ម៉េង​)

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!