ព្រឹតិ្តការណ៍ថ្មីៗ

ឆេះស្មៅ ក្នុងដីឡូត៍ មួយកន្លែងបង្ក អោយមានកាភ្ញាក់ផ្អើលដល់រថយន្ដពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍

3 ខែ មុន 13 តូ សុផល

ភ្នំពេញ៖​ ហេតុការណ៍​គ្រោះអគ្គីភ័យមួយបានកើតនៅក្នុងដីឡូត៍ មួយកន្លែង

បង្កអោយមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចហៅរថយន្ដពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់។អគ្គីភ័យដែលបង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង១០នាទីព្រឹកថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០១៩ នៅចំណុច ដីឡូភូមិទ្រុងមាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើហេតុបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគេបានឃើញមានផ្សែងខ្មួលខ្មាញ់និងមានលាយជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងដីឡូដ៌មួយកន្លែងដែលទុកចោល ហើយសំបូរទៅដោយស្មៅនិងដើមឈើដុះយ៉ាងច្រើននៅក្នុងនោះដោយពុំដឹងពីមូលហេតុអ្វីនោះឡើយ។ ពេលដែលឃើញដូច្នេះពួកគាត់ក៏បានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចនិងរថយន្ដពន្លត់អគ្គីភ័យអោយចុះជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបានអោយដឹងថាក្នុងករណីអគ្គីភ័យឆាបឆេះនេះដែរគឺបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យរបស់អគ្គស្នងការនគរបាលជាតិអស់ចំនួនមួយគ្រឿង ទើបរលត់ទាំងស្រុង​ ហើយក៏មិនបណ្ដាលអោយមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតនោះដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!