ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្ម ភាពរបស់ក្រុមហ៊ុន Sea Snake Investment Co.Ltd ដែលបានចូលរូមថែរក្សាបរិស្ថាន និងសោភណភាពក្រុង 

1 ខែ មុន 13 តូ សុផល

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងសហការី បានចុះពិនិត្យការដ្ឋានសំណង់របស់ក្រុមហ៊ុន Sea Snake Investment Co.Ltd ដែលកន្លងមក ក្រុមហ៊ុនបានគោរពតាមការណែនាំរបស់ក្រសួងដែនដី ក៍ដូចជាអាជ្ញាធរក្នុងការចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណ: នៅជុំវិញបរិវេណការដ្ឋានសាងសង់បានល្អ ដេីម្បីជាគំរូល្អដល់ម្ចាស់ការដ្ឋានសាងសង់ផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ដែលអនុវត្តមិនទាន់បានល្អ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះ សីហនុ ។

ក្នុងឱកាសនោះឯកឧត្តម យន្តមីន មានប្រសាសន៍កោតសរសើរដល់ក្រុម ហ៊ុន Sea Snake Investment Co.Ltd ពិសេសក្រុមបច្ចេកទេសវិស្វករ បានចូលរួមគោរពច្បាប់ និងការណែនាំរបស់រដ្ឋបាលក្រុង ខេត្តក្នុងការរៀបចំសោ ភណភាព បរិស្ថានល្អ នៅពីខាងមុខការ ដ្ឋាន ក៍ដូចក្នុងការដ្ឋាន ម្យ៉ាងទៀតរាល់រថ យន្តចេញ ចូលដឹកសម្ភារៈសំណង់ ឬដឹកដីចេញពីការដ្ឋានបានបាញ់ទឹកសំអាតកង់បានស្អាតជាប្រចាំ មុននឹងបើកបរធ្វើចរាចរណ៍លើដងផ្លូវសាធារណ: ទន្ទឹមនឹងការចូលរួមជួយថែទាំបរិស្ថាន ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់ ជាគំរូល្អ ដល់បណ្តាក្រុមហ៊ុនសាងសង់ដទៃទៀត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ បង្កើនការទាក់ ទាញភ្ញៀវទេសចរ ។ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងបន្តការងារសាងសង់តាមស្តង់ដារ ធានាបានបរិមាណ គុណភាព សោភណភាព អនាម័យល្អទាំងក្នុងការ ដ្ឋាន និងក្រៅការដ្ឋានបន្តទៀត ។

សូមរម្លឹកថា ក្រុមហ៊ុន Sea Snake Investment Co.Ltd ទទួលបានសិទ្ធិវិនិយោគរយៈពេលវែង ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់នូវសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ដែលមានកម្ពស់រហូត ៣៨ជាន់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!