ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ប្រធានក្រុមហ៊ុន (ហង្សម្ចាស់ដី) និងបក្ខពួក ពីបទឆបោក

1 សប្តាហ៍ មុន 54 តូ សុផល

បាត់ដំបង៖ ជនសង្ស័យចំនួន៣នាក់ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួន

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ កាលពីថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១៩ នៅក្នុងការិយាល័យ បុរីកាណាឌីយ៉ា។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានលើកឡើងថា ជនសង្ស័យទាំង៣នាក់នោះឈ្មោះ

ទី១-ឈី ចរិយា ភេទប្រុស អាយុ៣២ឆ្នាំ ជាប្រធានក្រុមហ៊ុន(ហង្សម្ចាស់ដី) រស់នៅសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

ទី២-ឈ្មោះ ឈិត រតនា ភេទប្រុស អាយុ៣៧ (ជាភ្នាក់ងារ)រស់នៅភូមិ បោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងនិងទី៣ ឈ្មោះ ជី ចិន្តា ភេទប្រុស អាយុ៤៧ឆ្នាំ (ជាភ្នាក់ងារ) រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនរងគ្រោះឈ្មោះ៖ វិញ វ៉ាន់ ភេទប្រុស អាយុ៥៧ឆ្នាំ បានរៀបរាប់ថា ក្រុមហ៊ុន (ហង្សម្ចាស់ដី) បង្ហាញប្លង់ដីចំការ ដែលមានដូងក្រអូប ស្ថិតក្នុងភូមិដង្កោ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាបលោកក៍បានទិញ២ហិកតា ក្នុងតម្លៃ២៨០០០ដុល្លារ (ពីរមុឺនប្រាំបីពាន់ដុល្លារ) ហើយបានកក់លុយមុន ចំនួន២៩០០ដុល្លារ (ពីរពាន់ ប្រាំបួនរយដុល្លារ) កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩។

បន្ទាប់មកជនរងគ្រោះ ទៅពិនិត្យដីតាមប្លង់របស់ក្រុមហ៊ុន ជាក់ស្តែង ដីនោះ សុទ្ធតែព្រៃ និងដូងក្រអូបជិត២០០ដើមហើយ រឿងដែលចំឡែកដែលធ្វើអោយជនរងគ្រោះភ្ញាក់ផ្អើលនោះគឺក្រុមហ៊ុនតម្រូវអោយបង់ផ្តាច់ចំនួន២៥០០០ដុល្លារ។

ចំណែកដើមបណ្ដឹងទី២ឈ្មោះ៖ជួប សុផាត ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានក្រុមអញ្ជើញទៅចូលរួមក្នុងកម្មវិធីជប់លៀងបើកការិយាល័យបងរំលោះដីចាប់ពី២០%ទៅ៤០% ប្រភេទដីចំការដែលមាតម្លៃ ចាប់ពី ១៤០០០ ដុល្លារ ឡើងទៅ ស្រាប់តែលោកលង់ខ្លួនទិញ១ហិកតា ផងដែរដោយមិនទាន់បានឃើញដីផងក៍ព្រមកក់លុយមុនចំនួន១៨០០ដុល្លារ។

ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា៖ ឈ្មោះ ឈី ចរិយា ជាប្រធានក្រុមហ៊ុនបានបន្តគ្រប់គ្រងពីលោកឪពុកឈ្មោះ ឈី ហែម អាយុ ៦៥ឆ្នាំ និងបើកក្រុមហ៊ុនដំបូង នៅសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន បន្ទាប់មកបាន
បើកសាខានៅខេត្ត ពោធិ៍សាត់ មណ្ឌលគីរី សៀមរាប និងខេត្តបាត់ដំបង។

ដូច្នេះសូមប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងខេត្តដ៍ទៃផ្សេងទៀតត្រូវប្រុងប្រយ័ត្នផងមុននឹងទិញដីឬកក់លុយមុន អោយក្រុមហ៊ុនណាមួយ គប្បីពិនិត្យពិច័យអោយបានច្បាស់លាស់ជាមុនសិន។

ដោយឡែកពាក់ក្នុងករណីឆបោកនេះជនសង្ស័យទាំង៣នាក់ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌកក្រុង និងខេត្តបាត់ដំបងកសាងសំណរឿងបញ្ជូនទៅសាលាដំបូងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!