ព្រឹតិ្តការណ៍ថ្មីៗ

លាន់ដូចរន្ទះ! ស្រវឹង បើក Mazda ទៅបុករថយន្ត យីឌុប

1 ខែ មុន 39 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ ទំនងជាស្រវឹង បានបើករថយន្ត កាម៉ារីហាយប្រីត ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តយីឌុបពេញមួយទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ ដោយខ្លួនឯង  ហើយរថយន្តយីឌុបបានបន្តដំណើរទៅបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកកើតកាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃពុធ  ទី០៨ ខែឧសភា  ឆ្នាំ២០១៩  នៅចំណុចខាងត្បូងស្តុបបូកគោ  មុខក្រុមហ៊ុន រថយន្ត Mazda (ស្តុបស្ថានទូកចិន)តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក  ខណ្ឌចំការមន ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា  មុនពេលកើតហេតុគេឃើញរថយន្តយីឌុបមួយគ្រឿង  (មិនចាំស្លាកលេខ) កំពុងធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយឺតៗ  ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រីត  ពណ៍កណ្តុប្រមេះ ពាក់ស្លាកលេខភ្នំពេញ  2U-2727 បើកបរដោយបុរសម្នាក់  ទំនងជាស្រវឹង  បានធ្វើដំណើរស្របទិសគ្នា មកពីក្រោយក្នុងល្បឿនលឿនពេក ក៏ជ្រុលបុកពីក្រោយរថយន្តយីឌុបពេញទំហឹងតែម្ដង ទើបបណ្តាលឲ្យរថយន្តខ្លួនឯងរងការខូចខាតខ្ទេចមួយកំណាត់ផ្នែកខាងមុខ  ចំណែករថយន្តយីឌុបមិនមានអ្វីខូចខាតទេ  ហើយក៏មិនចង់វែងឆ្ងាយ ទើបបន្តដំណើរទៅមុខបាត់  ភ្លាមៗនោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ឃើញក៏ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះជួយសម្របសម្រួលចរាចរណ៍ ដែរ  ដោយនាំគ្នាជួយរុញអែបខាង សិន  កុំអោយមានអ្នកដំណើរ ដទៃទៀត ជិះឬបើកមកបុកទៀត  ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍បឹងត្របែក  បានរាយការណ៍ ប្រាប់សមត្ថកិច្ចជំនាញ បានដឹង  តែដោយសារតែមិនមានខូចខាត ដល់ទ្រព្យសម្បត្តិរដ្ឋ និងអ្នកដទៃ  ទើបសមត្ថកិច្ចមូលដ្ឋានបានប្រគល់រថយន្តអោយម្ចាស់ហៅរថយន្តមកស្ទូចយកទៅជួសជុលខ្លួនឯងតែម្ដង៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!