ព្រឹតិ្តការណ៍ថ្មីៗ

ដូចញ៉ឹកញ៉ប់! LEXUS ក្រឡាប់ផ្ងារជើង រេចង្កូតទៅបុករបាំងថ្ម

1 ខែ មុន 24 តូ សុផល

ភ្នំពេញ  ៖ រថយន្ត LEXUS មួយគ្រឿង  ក្រឡាប់ផ្ងារជើងម្ខាង  ដោយសារតែ ម្ចាស់បើកលឿនពេក  ខ្វះការប្រុងប្រយ័ត្ន  បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ហើយសំណាងដែលមិនបណ្ដាលឲ្យមានរបួស  ហើយនាំគ្នា ចេញពីកន្លែងកើតហេតុបាត់ទៅ  បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ  រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន បានដឹងនិងចុះមកពិនិត្យមើលផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១:១០នាទីយប់ ថ្ងៃពុធ ទី០៨ ខែឧសភា  ឆ្នាំ២០១៩   តាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី  ទល់មុខ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ  (ពោធិ៍ ចិន តុង) ស្ថិតនៅ ភូមិព្រៃជីសាក់ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

តាម ប្រភព ព័ត៌មាន ពីកន្លែង កើតហេតុ បាន និយាយប្រាប់ថា  នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង  ម៉ាក LEXUS RX300 ពាក់ស្លាកលេខភ្នំពេញ 2M-2096 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅ ពីកើត ទៅលិច  ក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញមួយទំហឹង  បណ្ដាលរងការខូចខាតអស់ចំនួនមួយកង់ ហើយរថយន្តក្រឡាប់ផ្ងាជើង តែពិតជាសំណាងល្អមណាស់  ដែលមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត  និងមិនមានអ្នករបួសនោះ  ហើយអ្នកបេីកបរ ក៏នាំគ្នា ចេញពីកន្លែងកេីតហេតុបាត់ទៅ  បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ  ។

ក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅ៣ បានប្រគល់ឲ្យជំនាញ ការិយាល័យ ចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ  ចុះមកធ្វើការ វាស់វែង  និង ស្ទូចយករថយន្ត បង្ក ខាងលើ ទៅរក្សាទុក រង់ចាំការ ដោះស្រាយ  លើការខូចខាតទ្រព្យសម្បត្តិរដ្ឋតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!