ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ)! ជនជាប់ចោទ ជាថៅកែទិញស្លាករថយន្ត ពីចោរម្នាក់ សប្បាយចិត្តរហូត លើកជើងធាក់អ្នកកាសែត ទំនងជាអរពេកព្រោះ ចៅក្រម ដាក់ទោសតាមគេចង់បាន

1 សប្តាហ៍ មុន 654 តូ សុផល

ភ្នំពេញ៖ ជារឿងគួរឲ្យស្ញើចបំផុតដែលគេឃើញជនជាប់ចោទម្នាក់បានលើកជើងធាក់អ្នកកាសែតយ៉ាងសប្បាយរីករាយ និងប្រកបដោយមោទកភាព ដែលទំនងជាព្រោះតែរូបគេអាចសម្រេចបំណងប្រាថ្នាអ្វីមួុយនៅក្រោយពេលដែលតុលាការប្រកាសសាលក្រមសម្រេចទោសកំហុសរួច។

ជនជាប់ចោទរូបនោះមានឈ្មោះ បូ វីរៈ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅ ផ្ទះលេខ២០E០ ផ្លូវលេខ១៣៤ សង្កាត់ វាលវង់ ខណ្ឌ៧មករា មើលទៅមានភាពត្រេកឥតឧបមាបន្ទាប់ពីរូបគេត្រូវបានលោក ហន សុខេមរិន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចដាក់ពន្ធនាគាររូបគេកំណត់ ០២ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ០១ឆ្នាំ ក្រោមបទចោទ ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន។

ចំណែកជនជាប់ចោទម្នាក់ទៀតឈ្មោះ លី អ៊ីឆែ ហៅ ឆែ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រឺម៉កកង់បី PassApp ត្រូវបានផ្តន្ទាទោសឲ្យជាប់គុករយៈ ១៨ខែពីបទ លួច និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

សូមបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ចលេខ៥៦៥១ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះមានជនជាប់ចោទទាំងអស់ចំនួន ០៣នាក់ ក៏ពិតមែន ប៉ុន្តែនៅក្នុងសវនាការនាព្រឹកមិញនេះ គឺមានតែជនជាប់ចោទចំនួន ០២នាក់ប៉ុណ្ណោះដែលតុលាការឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោស ព្រោះជនជាប់ចោទឈ្មោះ ចាន់ ណាវុឌ្ឍ ហៅ ម៉ី (ទទួលផលចោរកម្ម) ត្រូវចៅក្រមស៊ើបសួរដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨មកម្ល៉េះ ពោលគឺឃុំខ្លួនបានតែជាង១ខែ។

សូមរម្លឹកថា កម្លាំងការិយាល័យកម្រិតស្រាល បានឃាត់ខ្លួនជនជាប់ចោទទាំង ៣នាក់ខាងលើជាបន្តបន្ទាប់កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៨ ពាក់ព័ន្ធបទល្មើស លួច ដោះស្លាក លេខរថយន្ត និងទទួលផលចោរកម្ម។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងជាច្រើនរួមមាន៖ ឧបករណ៍ឆ្កឹះសោជាច្រើន, កូនកន្ត្រៃកាត់ដែក, កូនសោអក្សរ តេ (T), ដែកសំរាប់ឆ្កឹះសោម៉ូតូរាងសំប៉ែត, ដែកសំប៉ែតចុងស្រួចសម្រាប់កាច់ បំបែក សោកម៉ូតូ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន (ដែកកេះ ចំនួន ៣, ថង់ តូចសំរាប់ដាក់សារធាតុញៀន
ចំនួន០៧ ថង់)៕ ដោយ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!