ព្រឹតិ្តការណ៍ថ្មីៗ

បាញ់សម្លាប់គ្រូម្នាក់ ក្នុង អនុវិទ្យា​ល័​យ​តាំងរបង​ ព្រោះតែរឿង…….!

6 ខែ មុន 215 តូ សុផល

កំពង់​ស្ពឺ​ ៖  ករណី​ឃាតកម្ម​គិត​ទុក​ជា​មុន​ បណ្ដា​លឲ្យ​បុរស​ ម្នា​ក់ជាគ្រូបង្រៀននៅអនុវិទ្យាល័យតាំងរបង​ ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ​ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែងកើតហេតុកាលពីថ្ងៃ​ពុធ​ ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២ និង ៣​៥នាទី​ ជនរងគ្រោះ​ឈ្មោះ​ ទូច​ វាសនា​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ​ “ស្លាប់​”​ មុខរបរ​ គ្រូបង្រៀន​ នៅ​សា​លា​អនុវិទ្យា​ល័​យ​តាំងរបង​ នៅភូមិតាំងរបង​ ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ​។

ជនល្មើស បាញ់​សម្លាប់ ​ដោយអាវុធ​ខ្លី​ មួយដើម​ ម៉ាក​ K54 ធ្វើ​សកម្មភាព​ជិះម៉ូតូ​ ម៉ាក​ Hon​da C70 គប់ជ្រុង​ ពណ៌​ ទឹកប៊ិច​ ស្លាកលេខ​ 1A-8250 បន្ទាយមានជ័យ​ ចូលសំដៅមកអែមរប​ង​សាលា​រៀនគាប់ជួន​ជនរងគ្រោះ​កំពុង​ហូបបាយជុំគ្នាជាមួយគ្រូបង្រៀន​ដទៃទៀត​ នៅកញ្ចុះ​ក្នុង​សាលា​រៀន។

តាមការបញ្ជាក់ពី​ពីលោកវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿន​ អធិ​ ការ​នគរបាល​ស្រុក​ឱរ៉ាល់​ អោយដឹងថា​ជនល្មើស​បានធ្វើ​សកម្មភាព​រួចរត់គេចខ្លួនដោយ​បោះចោលអាវុធខ្លីក្នុងគុម្ពស្មៅ​ រត់សំដៅទៅថ្នល់​ជាតិ​ដោយមានកិច្ចសហការល្អនិងបានការចង្អុល​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ពីលោក​ឧត្ដម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ កំលាំង​លោកនិង​ជំនាញ​ខេត្ត​បានចុះហុំព័ទ្ធរុករកនិងចាប់ឃាត់ខ្លួន​ជនល្មើស​បានភ្លាមៗនៅមិនឆ្ងាយពីទីកន្លែងក;ត​ហេតុ។

តាមការអោយដឹងន្ថែមជនល្មើសមានឈ្មោះ​ ជួន​ ធានី​រាសី​ ភេទប្រុស​ ឆ្នាំ​កំណើត​ ១៥​ មេសា ១៩៩០​ មានស្រុកកំណើត​ភូមិ​បាឡាត​ ឃុំនរា​ ​ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ៤​ សង្កាត់​ ព្រះពន្លា​ ក្រុងសេរីសោភ័ណ​ ​ខេត្ត​ បន្ទាយមា​នជ័​យ​ មុខរបរ​ ជាងធ្វើ​មាស​ មានឪពុកឈ្មោះ​ ជួន​ គឹ​ម​រ៉ាត់​ ម្ដាយ​ឈ្មោះ​ អ៊ូ​ ផល្លា​ និងមានប្រពន្ធឈ្មោះ​សុខ​ ស្រីនាង​។

សមត្ថកិច្ចឃាត់ខ្លួន​និងដកហូតបានវត្ថុតាងរួមមាន​អាវុធ​​ខ្លី​ K54 មួយដើម​ គ្រាប់​៨គ្រាប់​ ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ Honda​ គុបជ្រុង​ និងសម្ភារៈ​គ្រឿង​លោហៈ​ពណ៌​លឿង​ ពណ៌ស​ ឯកសារ​ផ្ទាល់​ខ្លួន​មួ​យ​ចំនួន​ទៀត​ តាមចម្លើយបឋម​ជនល្មើស​​ ថាធ្លាប់មានគំនុំជាមួយជនរងគ្រោះ ចោទប្រកាន់ថាជនរ​ងគ្រោះទាក់ទងសេ្នហា ជាមួយប្រពន្ធ​ខ្លួន បន្ទាប់ពីខ្លួនបានលះលែងប្រពន្ធអស់រយៈពេល​ ប្រហែល​៥ខែ​ មូលហេតុ​លះលែងមកពីជនរងគ្រោះ។

បច្ចុប្បន្នជនល្មើសត្រូវបាន​បញ្ជូន​មកកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សាក​សួ​រ និងកសាងសំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ