ព្រឹតិ្តការណ៍ថ្មីៗ

ឡាវ នាំគ្រឿងញៀន មួយកញ្ចប់ធំ ចូលខេត្តស្ទឹងត្រែង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

1 សប្តាហ៍ មុន 31 តូ សុផល

ខេត្តស្ទឹងត្រែង៖ នាវេលាម៉ោង១២និង៣០នាទីថ្ងៃទី៨ ឧសភា ២០១៩ ជនជាតិឡាវម្នាក់ ត្រូវបានចាប់ខ្លួន

ដោយកន្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំបង្ក្រាបដោយ លោកវរៈសេនីយ៍ឯក ដួង វិចិត្រ ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត អៀង វាន់ ឌី និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងនៅចំណុចស្ពានទី២ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង រួមជាមួយថ្នាំញៀន មួយកញ្ចប់ធំ នាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថធ្វើការសាកសួរបន្ត។

ជនសង្ស័យជនជាតិឡាវមានឈ្មោះ ជឿ ហាយ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិចាំម៉ឺយ ស្រុកភុងសាលី ខេត្តភុងសាលី ប្រទេសឡាវជាប់ព្រំដែនប្រទេសចិន។

ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខព្រះរាជអាជ្ញានិងសមត្ថកិច្ចថារបស់នេះ មិនមែនជាតបស់ខ្លួនទេគឺមានមនុស្សម្នាក់ ហុចអោយនៅក្នុងផ្សាខេត្តភុងសាលី ប្រទេសឡាវដោយគេអោយឈ្នួលក្នុងតម្លៃ៥លានគីប ស្មើ២៥០០០០០រៀល លុយខ្មែរ ដើម្បីប្រគល់អោយគេនៅក្បែព្រំដែនកម្ពុជា។

បន្ទាប់ការចាប់ខ្លួនរួមវត្ថុតាងជនសង្ស័យត្រូវបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តធ្វើតេស្តរកសារធាតុញៀនក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត

ជាក់ស្តែងវត្ថុតាងរឹបអូសជាប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លាមានទម្ងន់សរុប ១០៤៤,៧ ក្រាម ស្មើទម្ងន់សុទ្ធ ១០០២,៥ក្រាម។

បច្ចុប្បន្ន សមត្ថកិច្វបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីវិធីផងដែរ៕ ដោយ៖ អ៊ុល គឹមលាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!