ព្រឹតិ្តការណ៍ថ្មីៗ

លោក តាំង សុភាវុធ រួមដំណើរ អភិបាលខណ្ឌសែនសុខ  អបអរសាទរ ខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

5 ខែ មុន 566 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃ ពុធ ៥ កើត ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៨ ឧសភា ឆ្នាំ ២០១៩ លោក តាំង សុភាវុធ អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ សែនសុខ រួមដំណើរជាមួយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ ជាកិត្តិយស ក្នុងពិធីប្រារព្ធមីទ្ទីង ខួបលើកទី១៥៦ ទិវាពិភព លោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។

មីទ្ទីង អបអរសាទរខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»។

ទន្ទឹមការប្រារព្ធពិធីអបអរសាទរខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយនោះ ក៏នឹងមានពិធីអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។

ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ