ព្រឹតិ្តការណ៍ថ្មីៗ

បាញ់សម្លាប់គ្រូបង្រៀនម្នាក់  កំពុងហូបបាយថ្ងៃត្រង់ ជាមួយគ្រូដទៃទៀតក្នុងសាលាតាំងរបង

1 ខែ មុន 343 តូ សុផល

កំពង់ស្ពឺ៖ (ដំណឹងបឋម )  លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញសារព័ត៌មាននៅមុននេះបន្តិចថា មានករណីបាញ់សម្លាប់គ្រូបង្រៀនកីឡាម្នាក់ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលគ្រូបង្រៀនរូបនោះកំពុងហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗដទៃទៀតនៅក្នុងសាលា។

លោកឧត្តមសេនីយ៍បញ្ជាក់ថា ឃាតកម្មបាញ់សម្លាប់នេះ កើតឡើងនៅម៉ោងប្រហែល១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ហើយចំពោះមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់មិនទាន់ដឹងនៅឡើយទេ។ បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះរួច ជនបង្កព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួន និងយកទៅសួរចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្ត។

តាមសម្តីជនល្មើសប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនមានឈ្មោះ រាសី អាយុ៣០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ខណៈជនរងគ្រោះជាគ្រូកីឡា មានឈ្មោះ តូច វាសនា ។

ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់អាចប្រាប់អោយដឹងនៅឡើយទេ  ដោយកំពុងអោយសមត្ថកិច្ចជំនាញ  ធ្វើការសាកសួរសិន៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!