ព្រឹតិ្តការណ៍ថ្មីៗ

អុញ! ដេញស្ទាក់តាមផ្លូវ យកជំពាមកៅស៊ូ បាញ់ ហើយកៀរឲ្យឈប់ យកម៉ូតូទៅបាត់ 

4 ខែ មុន 24 តូ សុផល

ភ្នំពេញ ៖ យុវជន២នាក់បងប្អូន ខណៈវិលត្រឡប់ចេញពីកន្លែងប្រគុំតន្ត្រីខនស៊ឺត ត្រូវបានក្រុមក្មេងស្ទាវ

ចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ដេញស្ទាក់តាមផ្លូវ ប្រើប្រាស់ជំពាមកៅស៊ូ បាញ់ ហើយកៀរឲ្យឈប់ គម្រាមយកម៉ូតូទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ខាងត្បូងក្លោងទ្វារវត្តស្ងួនពេជ្រ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។

ជនរងគ្រោះទាំង២នាក់បងប្អូន ទី១ ឈ្មោះ សុខ វ៉ាន់ដេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ដើរលក់គ្រឿងក្រអូប តាមមុខរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងគល់ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ស្មែត ឃុំព្រៃស្លឹក ស្រុកទ្រាំង តាកែវ ។ ទី២ ឈ្មោះ ផេន ចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់គ្រឿងក្រអូប ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ស្នាក់នៅ និងស្រុកកំណើត ជាមួយគ្នា ។ ចំណែកម៉ូតូដែល ក្រុមជនសង្ស័យ គម្រាមដណ្តើមយកទៅបាត់ ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1N-4671 (ទិញតពីបងថ្លៃ) ។

តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងប្រមាណ១១ និង៣០នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលវិលត្រឡប់ចេញពី កន្លែងប្រគុំតន្ត្រីខនសុឺត នៅកំបូល ជិះម៉ូតូឌុបគ្នាទៅផ្ទះជួល ដោយជនរងគ្រោះ ឈ្មោះ សុខ វ៉ាន់ដេត ជាអ្នកបើកបរ ឆ្លងផ្លូវជាតិលេខ៤ ចូលតាមផ្លូវបេតុង ក្លោងទ្វារវត្តស្ងួនពេជ្រ បានបន្តិច ស្រាប់តែក្រុមជនសង្ស័យ៤នាក់ ជិះម៉ូតូសេ១២៥ចំនួន២គ្រឿង មិនចាំស្លាកលេខ ដេញតាម មកដល់ស្រែកឲ្យឈប់ តែមិនបានឈប់ បន្ថែមល្បឿន ត្រូវបានក្រុមជនសង្ស័យ ដេញតាម ប្រើប្រាស់ជំពាមកៅស៊ូ បាញ់២គ្រាប់ ត្រូវចំអ្នកជិះក្រោយ ហើយជនសង្ស័យ កៀរម៉ូតូឲ្យឈប់ គម្រាម ដណ្តើមយកម៉ូតូ ហើយជិះបត់ត្រឡប់ក្រោយ គេចទៅបាត់ ។

ក្រោយកើតហេតុ ភ្លាមជនរងគ្រោះមិនបាន ប្តឹងប៉ូលិសភ្លាមទេ លុះដល់ព្រឹកឡើងថ្ងៃទី០៨ ខែឧសភា ២០១៩នេះ ទើបសាច់ញាតិនាំមករកដាក់ពាក្យបណ្តឹង ដល់ប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិសែនជ័យ តែសាកសួរទៅ កើតហេតុនៅឯ ភូមិសាស្ត្រ សង្កាត់កន្ទោក ខណ្ឌកំបូល ទើបប្រាប់ឲ្យទៅ ប៉ុស្តិ៍កន្ទោកវិញ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ