ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចអោយកាត់ទំលាក់ខ្សែកាបអុបទិចសំពីងសំពោងតាមដងផ្លូវចេញដោយដាក់កប់ក្រោមដីជំនួសវិញដើម្បីរក្សាសោភ័ណភាពទីក្រុង

3 ខែ មុន 27 តូ សុផល

ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងក្នុងកិច្ចប្រជុំជាមួយជំនាញពាក់ពន្ធ័ និងប្រតិបត្តិករខ្សែកាបជាច្រើនក្រុមហ៊ុន

កាលពីថ្ងៃទី៨ឧសភា២០១៩ ថានៅថ្ងៃទី៣ ខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ ត្រូវតែកាត់ទំលាក់ខ្សែកាបលើអាកាសនៅតាមដងផ្លូវសំខាន់ៗចំនួន៨ខ្សែដើម្បីធានាសោភណ្ឌភាពក្រុង។

គួរបញ្ជាក់ថាខ្សែកាបអ៉ីនធឺណែតបច្ចុប្បន្ននេះត្រូវបានចងព្យួរយ៉ាងរយេងរយោងនៅតាមបង្គោលភ្លើងតាមដងផ្លូវ។
កន្លងមករដ្ឋបាលខេត្តនិងក្រុមហ៊ុន ស៊ីហ្វុក តម្រូវអោយកាត់ទំលាក់មកកប់ក្រោមដីវិញដែរតែត្រូវបានខកខានទៅវិញ។

ទោះយ៉ាងណា ថ្ងៃនេះ លោក សោ លីម ប្រធានអគ្គីសនីខេត្តព្រះសីហនុ បញ្ជាក់យ៉ាងមុតមាំថា ខ្សែកាបណាដែលបំពាក់ដោយគ្មានកិច្ចសន្យាជួលត្រឹមត្រូវនិងខុសលក្ខណៈបច្ចេកទេស នឹងត្រូវកាត់ទំលាក់ចេញទាំងអស់ដោយមិនអោយនៅអនាធិបតេយ្យទៀតឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!