ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ!

1 ខែ មុន 16 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនចោរឆក់ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

១/ ឈ្មោះ ទូច វល័ក្ខ ភេទប្រុស អាយុ ៣០ឆ្នាំ
២/ ឈ្មោះ វង្ស លីដា ភេទប្រុស អាយុ ២៤ឆ្នាំ

កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១:៣០នាទី កម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ខាងលើ ជាចោរឆក់ នៅចំណុច មុខផ្ទះលេខ៤៦២DEo (ហាងលក់ផ្លែឈើស្រីមុំ) ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពួកគេ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo ពណ៍ខ្មៅ របស់នារីរងគ្រោះ ឈ្មោះ ងឹម ឆវី ភេទស្រី អាយុ ២០ឆ្នាំ ជិះម៉ូតូ ០១គ្រឿង ម៉ាក Today កំពុងធ្វើដំណើរលើផ្លូវ តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញ បានស្រែកឆោឡោរ លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ដែលកំពុងល្បាតក្នុងភូមិសាស្រ្ត របស់ខ្លួនឃើញ បានប្រដេញស្ទាក់ឃាត់ខ្លួនបានពួកគេទាំង ០២នាក់ តែម្តង។

ក្រោមវិធានការជំនាញ រូបគេទាំង ០២នាក់ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពួកគេជិះម៉ូតូ ០១គ្រឿង ម៉ាក ស្កូពី ពណ៌ក្រហម ស្លាកលេខ កណ្តាល 1Q-6105 ចេញពីផ្ទះ ក្នុងគោលបំណងជិះដើរលេង តែគ្មានគោលដៅច្បាស់លាស់ ទៅជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ លុះពេលជិះដល់ចំណុចខាងលើ ក៏ឃើញនារីរងគ្រោះ ជិះម៉ូតូនិយាយទូរស័ព្ទ ជាឳកាសល្អពួកគេ បានជិះទៅក្បែរនារីរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីនោះបានសម្រេច តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញស្រែក ចោរៗ ហើយពួកគេជិះរត់តាមផ្លូវផ្សរអូឡាំពិកបានប្រហែល ៣០០ម៉ែត្រ ត្រូវសមត្ថកិច្ចអាវុធហត្ថស្ទាក់ឃាត់ខ្លួនតែម្តង។ ជារៀងរាល់ថ្ងៃពួកគេប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!