ព្រឹតិ្តការណ៍ថ្មីៗ

ជាង២០លានដុល្លារ ទទួលបានពីសប្បុរសជន ក្នុងខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា

3 ខែ មុន 49 តូ សុផល

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា

ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញនាព្រឹកនេះ​ ថវិកាសរុបបឋមដែលទទួលបានពីសប្បុរសជនបានចូលរួមវិភាគទានក្នុងវិស័យមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៩ មានចំនួន 20,757,510 USD(ម្ភៃលាន​ ប្រាំពីររយហាសិបប្រាំពីពាន់​ប្រាំរយដប់​ដុល្លាគត់​ ដុល្លាសហរដ្ឋអាមេរិក)។

សម្តេចតេជោ ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ទាំងអស់បានចូលរួមចំណែកជាថវិកាក្នុងសកម្មភាពកាកបាទក្រហមកម្ពុជាសំរាប់បន្តនូវសកម្មភាពមនុស្សធម៌ជាបន្តទៀត។

ការបរិច្ចាករបស់សប្បុរសជនទាំងអស់គឺជាកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែក និងនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត សំរាប់បំរើដល់វិស័យមនុស្សធម៌៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!