ព្រឹតិ្តការណ៍ថ្មីៗ

អាចអស់តំណែងជាអភិបាលខេត្ត ព្រោះ…

1 ខែ មុន 2461 តូ សុផល

ភ្នំពេញ៖ យោងតាមបណ្តាញព័ត៌មានក្នុងស្រុកផ្សាយព្រោងព្រាត នាព្រឹកថ្ងៃទី ៨ ឧសភា ២០១៩ នេះ ថា

ឯកឧត្តម សួន បរវ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវ សម្ដេចតេជោ ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ច មកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយតែងតាំងអភិបាលរងម្នាក់ គឺលោក អ៊ុំ រាត្រី ជំនួសវិញ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា នៅថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ គោរពស្នើសុំផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី ហើយសូមគោរពសុំតែងតាំង លោក អ៊ុំ រាត្រី ជាអភិបាលខេត្តជំនួសវិញ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពស្នើសុំបញ្ចូល លោក គឹង វណ្ណៈ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ជាអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។

ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ បានកើតមានឡើង ក្រោយពីលោក សួន បវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា៕

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!