ព្រឹតិ្តការណ៍ថ្មីៗ

សូមប្រយ័ត្ន! មានចោរឆក់កាបូប ជនបរទេស ក្នុងក្រុងបាត់ដំបង ទៀតហើយ…

3 ខែ មុន 139 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩មានស្ត្រីជនជាតិបរទេសម្នាក់ត្រូវក្រុមចោរឆក់កាបូបយកលុយចំនួន៧០ដុល្លារ និងទូរស័ព្ទ អាហ្វូន១គ្រឿង រួចរត់គេចខ្លួនបាត់។

ប្រភពព័ត៌មានបានអោយដឹងថា៖ជនដៃបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះនៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានទៅដល់កន្លែងកើតហេតុភ្លាមៗនិងបញ្ជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុមចោរទាំងទាំងនោះ។

ចំពោះករណីចោរឆក់ លួច កាបូបជនបរទេសក៍ដូចជាជនជាតិខ្មែរ ក្នុងក្រុងបាត់ដំបង បានស្ងប់ស្ងាត់មួយរយៈ មុនពេល ប្រកាសតែងតាំងអធិការក្រុងថ្មី ដូច្នេះសូមលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង ពង្រឹងកងកម្លាំង ដើម្បីទប់ស្កាត់និងបង្ការ កុំអោយករណីនេះកើនឡើង ជៀសវាងរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!