ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌដូនពេញ បន្តចុះ រដ្ឋបាលនៅទីតាំងសំណង់មិនរៀបរយ ផ្លូវរថភ្លើង

1 ខែ មុន 46 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥និងនាទី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដោយបានការអនុញ្ញាតពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ និងលោកវរសេនីយ៍ទោ ឈឹម វ៉ាន់នី អធិការរងនគរបាលខណ្ឌដូនពេញ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖

លោកអនុ.ឯក អេង វណ្ណា នាយផ្នែកស្ថិតិ

លោក គឹម  វុត្ថា ប្រធានប្រជាការពារសាលាខណ្ឌដូនពេញ

លោក  ឈឺន  ចិន្ថា សមាជិកក្រុមប្រឹក្សាសង្កាត់ស្រះចក

លោកវរ.ត្រី កាន់   វណ្ណៈ នាយប៉ុស្តិ៍ស្រះចក

លោក ឌួង  ស៊ីម ប្រធានភូមិ៣

បានដឹកនាំក្រុមប្រតិបត្តិការចម្រុះចំនួនសរុប៤៨នាក់ ក្នុងនោះមានកម្លាំងសមត្ថកិច្ចខណ្ឌប៉ុស្តិ៍ចំនួន១៨នាក់ កម្លាំងប្រជាការពារសាលាខណ្ឌដូនពេញចំនួន២៥នាក់ និងកម្លាំងប្រជាការពារសង្កាត់ស្រះចកចំនួន០៥នាក់ ចុះទៅធ្វើការត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសំណង់មិនរៀបរយ ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាលទ្ធផល៖ កម្លាំងប្រតិបត្តិការចម្រុះយើងធ្វើការប្រមូលជនអនាថាបានចំនួន០៣នាក់៖

១.ឈ្មោះ យាយ ភ័ន ភេទប្រុស អាយុ១៨ឆ្នាំ

២.ឈ្មោះ សាន   សីហា ភេទប្រុស អាយុ៣៣ឆ្នាំ

៣.ឈ្មោះ សុខ  ស្រីយា ភេទប្រុស អាយុ២៦ឆ្នាំ។

បច្ចុប្បន្នជនអនាថាទាំងបីនាក់ខាងលើ បញ្ជូនទៅសង្គមកិច្ចសាលាខណ្ឌដូនពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!