ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ាក ធីបុត្រ ៖ ឥឡូវ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ល្មមស្គាល់តុលាការម្ដងហើយ!

6 ខែ មុន 553 តូ សុផល

លោក ម៉ាក ធីបុត្រ អនុប្រធានគណបក្សខ្មែរក្រោកចាត់ទុកទង្វេីរបស់លោកសុខទូចជាការធ្វេីអោយយុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់រាំងស្ទៈព្រោះពលរដ្ឋភ័យខ្លាចមិនហ៊ានចូលរួមក្នុងយុទ្ធនាការនោះ ចំណុចនេះលោកសុខទូចត្រូវទទួលខុសត្រូវមុខប្រវត្តិសាស្ត្រ

លោកបានលេីកឡេីងថា ៖ ឥឡូវ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ល្មមស្គាល់តុលាការម្ដងហេីយ ដោយសារសម្ដីបណ្ឌិតរូបនេះគំរាមមកលេីយុទ្ធនាការរកស្នាមមេដៃ១ដើម្បីកោះត្រល់ ទេីបធ្វេីអោយមហាជនភ័យរអាចំពោះការចូលរួមផ្ដិតមេដៃបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋចំពោះបញ្ហាជាតិទឹកដី ! ជាហេតុនាំអោយយុទ្ធនាការរបស់គណបក្សខ្មែរក្រោកយឺតយ៉ាវមិនរលូនតាមការគ្រោងទុក

ការប្រឈមមុខចំពោះតុលាការជារឿងមួយផ្សេង តែការប្រឈមមុខនឹងប្រវត្តិសាស្ត្ររបស់លោកបណ្ឌិតរូបនេះជារឿងមួយផ្សឹង។ ដែលលោកត្រូវប្រឈមជាចាំបាច់បំផុតចំពោះយុទ្ធនាការជាតិនិយម

មិនគួរមានជនដែលចេះដឹងដូចលោកមកយកជេីងរាទឹកនោះទេ ជាច្រេីនដងណាស់ចំពោះសម្ដីវិភាគរបស់លោកមិនដែលផ្ដល់ការចំណេញដល់កម្ពុជាទេជាក់ស្ដែងដូចជាករណីលោកចោទ សម្ដេច ហេង សំរិន ថាបង្កេីតភូមិនៅលេីទឹកដីយួនជាពាក្យមិនគួរនិយាយ! មិនខុសពីករណីរារាំងដំណេីរការយុទ្ធនាការស្នាមមេដៃដេីម្បីកោះត្រល់នេះទេ ។

គូសបញ្ជាក់ផងដែរថា បណ្ដឹងរបស់គណបក្សខ្មែរក្រោកចំពោះលោក សុខទូច គឺ២ ករណី មានបទ ញុះញុង់អោយប្រព្រឹត្យបទឧក្រិដ្ឋជាអាទិ៍ និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ ! សូមពិនិត្យឡេីងវិញ ចំពោះកំហុសឆ្គងត្រង់ពាក្យ កុបកម្ម ! គណបក្សមិនបានប្ដឹងពីបទកុបកម្មនោះទេ ។

ជុំវិញករណីខាងលើ Page Sok Touch សុខ ទូច ៖ វាជារឿងចម្លែកក្នុងជិវិតរបស់ខ្ញុំ ព្រោះមិនធ្លាប់ត្រូវបានតុលាការកោះហៅទេ តែពេលនេះ ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកោះហៅតាមរយ:ដីកាកោះហៅចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ឱ្យចូលខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទីព្រឹក តាមបណ្តឹងរបស់គណបក្សខ្មែរក្រោកចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។

ទោះបីខ្ញុំមមាញឹករកពេលសម្រាកមិនបានក្នុងការបំពេញការងាររាជការ ក៏ខ្ញុំនឹងចូលខ្លួនតាមការកោះហៅនេះ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ