ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រា បើកRange Rover បុកទ្រូងផ្លូវ

1 ខែ មុន 23 តូ សុផល

រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធមួយគូស្រវឹងជោកជាំ បើកបររថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿង បោះពួយលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ខ្ទេចផ្នែកខាងមុខ​យ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​កាលពីវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ កែងផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ បានបើកបររថយន្តមួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ រេចង្កូតទៅខាងឆ្វេង ទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រពឹត ផ្នែកខាងមុខយ៉ាងដំណំ កៀបជាប់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ ដែលរងការខូចខាតវៀចបន្តិចបន្តួច។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយក៏ទាក់ទងទៅសមត្ថកិច្ច ជំនាញឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយ ទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!